ជីវិតកម្សាន្ដ
នារីម្នាក់បន្តទម្លាយរឿង សឿ សុធារ៉ា ជំពាក់លុយមិនសង
អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍ទៀតហើយ ខណៈដែលតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ត្រូវបាននារីម្នាក់បានបន្តទម្លាយទៀតថា តារាស្រីរូបនេះជំពាក់លុយមិនសង នឹងថែមទាំងមិនឆ្លើយតបឆាតទៀតផង។

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ គេឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zhou Ling Ling បានប ង្ហោះថា ជួយគិតគួរលុយឲ្យខ្ញុំផងឆាតក៏មិនតប ជាតារាល្បីតែលក់ឈ្មោះខ្លួនឯងអញ្ចឹង បងលុយតិចសោះសងខ្ញុំមួយខែតិចក៏បាន តែឆាតមិនចូលមើលទៀត បងជាអាយដលរបស់ខ្ញុំមិនគួរណាបងចរិតចឹងសោះ។


ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ ប្រភពខាងលើបានបន្តបង្ហោះសារទៀតថា គេលេងតុងទីនព្រោះចង់ស៊ីការ។ ការមិនបានស៊ីហើយ ដើមក៏ឲ្យមិនគ្រប់ទៀត និយាយពីរោះណាស់មិនឲ្យបាត់មួយរៀលទេ។ ទុកពេលឲ្យបីខែហើយឆាតក៏មិនចូលមើល និយាយទៅអត់ខ្វល់ អាណាឆាតអីឆាតទៅអញអត់មើល អត់មានទំនួលខុសត្រូវ។ ប្រភពបានបន្ថែមទៀតថា លុយបន្តិចសោះអត់ដោះស្រាយឲ្យ ខ្ញុំផុសរាល់ថ្ងៃកុំគិតថា អ្នកឯងយកលុយគេស្រួលៗ។

សូមជម្រាបដែរថា បញ្ហាដ៏រសើបនេះ កំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍ថែមទៀតបន្ទាប់ពីកន្លងមក សឿ សុធារ៉ា ក៏ត្រូវបានអ្នកសិល្បៈដូចគ្នា គឺអ្នកនាង សូ ដានីតា ទម្លាយជុំវិញរឿងជំពាក់បំណុលជិត ៤ ម៉ឺនដុល្លារផងដែរ។ ទាក់ទងរឿងរ៉ាវដ៏រសើបខាងលើនេះ កម្ពុជាថ្មីនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ នេះមិនទាន់អាចទាក់ទងដើ ម្បីសូមការបំភ្លឺពីអ្នកនាង សឿ សុធារ៉ា បាននៅឡើយទេ។ ខណៈមានមហាជនជាច្រើនរង់ចាំមើលការបកស្រាយរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


