Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីពីរនាក់ ក្រោយឆែកឃើញកាំភ្លើងខ្លីមួយដើម

បានផុស

នៅ

ជនសង្ស័យ​ប្រុស-ស្រី ២​នាក់​ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​ធ្វើការឃាត់ខ្លួន​បន្ទាប់​ពីរកឃើញលាក់ទុកកាំភ្លើងខ្លីមួយដើម។​

ជនសង្ស័យត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុខ​មុខផ្ទះ​លេខ A៦ ផ្លូវ​លេខ​៨២(​បឹងកក់​) ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ កាលពី​រសៀលថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១​នេះ​ វេលា​ម៉ោង​១៥និង០០​នាទី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ផ្នែក​យុត្តិធម៌ និង​ប៉ុស្តិ៍ស្រះចក​ បាន​បន្តទៀតថា​ នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ ​គឺ​កម្លាំង​បានចេញ​ល្បាត​ក្នុង​មូលដ្ឋាន​លុះ​ទៅដល់​ចំណុច​កើតហេតុ ក៏​ឃើញ​ជនសង្ស័យ ដោយមាន​ការសង្ស័យ​ហៅ​ត្រួតពិនិត្យទើបរកឃើញអាវុធខ្លី​មួយ​ដើម​ម៉ាក PRAHA លេខ​Z៥១១៩៦៣ បង់​មួយ និង​គ្រាប់​ចំនួន​០៥​គ្រាប់នៅជាប់​នឹង​ខ្លួន ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​នាំមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​សាកសួរ​។​

​ជនសង្ស័យមានឈ្មោះ មុយ សុខុម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះជួល​លេខ​៤៤ បន្ទប់​៨ ផ្លូវ​លេខ​៧០ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ ។ ឈ្មោះ សន រ៉​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​លេខ​៤៤ បន្ទប់​៨ ផ្លូវ​លេខ​៧០ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ជនសង្ស័យទាំងពីរនាក់ ត្រូវបានកំពុងសួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម