ព័ត៌មានជាតិ
កម្មករក្រុមហ៊ុន ស៊ិនទ្រីទទួលម៉ាសសម្ដេចតេជោជាលើកទី២ ពីរដ្ឋបាលរាជធានី
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាឱ្យហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងសហការី នាំយកម៉ាស់ក្រណាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ទៅចែកជូនដល់បងប្អូនកម្មករក្រុមហ៊ុនស៊ិនទ្រីជាលើកទី២។

អំណោយនេះ ក្នុងៗម្នាក់ទទួលបានម៉ាសចំនួន២ ជាម៉ាសក្រណាត់ដែលអាចបោកទឹកបាន។ លោកហួត ហៃ បានលើកឡើងថា បើស្រលាញ់សុខភាព សូមកុំចេញពីផ្ទះ បើចាំបាច់ត្រូវចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់កុំខាន។ ការពារប្រសើរជាងព្យាបាល។

ក្នុងនោះលោកអភិបាលរងរាជធានីរូបនេះ ក្នុងឱកាសនោះបានថ្លែងការអរគុណសម្តេចតេជោ ដែលបានផ្ដល់ម៉ាសជាបន្តបន្ទាប់ដល់រដ្ឋបាលរាជធានីភ្នំពេញទាំង២លើកកន្លងមកនេះនិងបានសូមអោយបងប្អូនកម្មករក្រុមហ៊ុនស៊ិនទ្រីទាំងអស់គោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងអាចជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី