Connect with us

នយោបាយ

លោក ញឹក ប៊ុនឆៃ ថា ការធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី គឺជាការបើកឱកាសសម្រាប់យុវជន

បានផុស

នៅ

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់កម្ពុជាថ្មីថា ការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបង្ហាញបំណងឲ្យមានច្បាប់ស្ដីពីការកំណត់អាយុនាយករដ្ឋមន្ត្រី គឺជារឿងសមរម្យ។ មិនប៉ុណ្ណោះ វា ជាការផ្ដល់ឱកាសឲ្យយុវជន ក៏ដូចជាបញ្ញវន្តជំនាន់ថ្មី អាចឈរឈ្មោះជានាយករដ្ឋមន្រ្តី ហើយនឹងអាចធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា មិនមានអាយុច្រើនពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក ញឹក ប៊ុនឆៃ បញ្ហានេះ ផ្ទុយពីមតិខ្លះដែលចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រីទៅវិញ ដែលការធ្វើបែបនេះ វាអាចប៉ះពាល់ដល់សិទ្ធិរបស់គណបក្សនយោបាយ។ នេះ ដោយហេតុថា គណបក្សនយោបាយណាមួយដែលឈ្នះឆ្នោតមានសិទ្ធិក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី ដូច្នេះ ប្រសិនបើមានការកំណត់អាណត្តិ អាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ដែលជាអ្នកបោះឆ្នោតឱ្យគណបក្សនោះ ហើយវាជាការបិទសិទ្ធិផងដែរ។

លោកថា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ឈ្នះ ឬចាញ់ ក៏អាស្រ័យទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីនេះ។ ដូច្នេះហើយ ការកំណត់អាយុនាយករដ្ឋមន្ត្រី គឺជាការល្អ។ ទីមួយ. បើកឱកាសឲ្យយុវជនដែលមានការចេះដឹងជ្រៅជ្រះ មានសមត្ថភាព មានឱកាសនៅក្នុងការឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី និងទីពីរ. អាចធ្វើឲ្យថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា មិនមានអ្នកដែលមានអាយុច្រើនពេក។ និយាយដល់ត្រង់នេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា៖ «សម្រាប់ខ្ញុំ ខ្ញុំគាំទ្រប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី»។

ទាក់ទងដល់បញ្ហាបេក្ខភាពនាយករដ្ឋមន្ត្រីនេះ លោក ញឹក ប៊ុនឆៃ បានអះអាងថា គណបក្សខ្មែររួបរួមជាតិ របស់លោក នៅមិនទាន់បានគិតគូរអំពីបេក្ខភាពនេះនៅឡើយទេ ដោយសារតែពេលនេះ កំពុងតែរៀបចំបញ្ជីបេក្ខភាពនៅតាមឃុំ សង្កាត់ សម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខ។

គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មុនពេលសម្តេចចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងដល់អ្នកស្នើសុំធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី។ សម្ដេចតេជោ សែន បានបញ្ជាក់យ៉ាងនេះថា ៖ «ខ្ញុំសូមប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន។ ឥឡូវ អ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន  សែន បន្ទាប់ពីក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសលោក សម រង្ស៊ី បានបង្ហោះសារមួយដោយលើកឡើងពីការធ្វើច្បាប់សញ្ជាតិតែមួយសម្រាប់គ្រប់គ្រងស្ថាប័ន៤ ដោយអះអាងថា ការធ្វើច្បាប់នេះ មិនសំខាន់ទេ សំខាន់ គឺច្បាប់កំណត់អាយុ និងអាណត្តិនាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានអះអាងថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បានទេ ព្រោះការបោះឆ្នោត គឺជាបោះឆ្នោតរើសសមាជិកសភា មិនមែនបោះឆ្នោតដោយផ្ទាល់ ដូចជាការរើសប្រធានាធិបតីនោះទេ ហើយសភាទេ ដែលជាអ្នកបោះឆ្នោតរើសនាយករដ្ឋមន្ត្រី៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៤ នាទីutes មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម