KPT+
សម្លៀកបំពាក់ថ្លៃបំផុតរបស់ភរិយាលោក Donald Trump តែងតែស្លៀកចូលរួមកម្មវិធីល្បីៗ
ចាប់តាំងពីចូលសេតវិមានក្នុងឆ្នាំ ២០១៧ មកគេសង្កេតឃើញថា Melania តែងស្លៀកឈុតថ្លៃៗ មួយចំនួននៅលើពិភពលោក។
នេះគឺជាសំលៀកបំពាក់ថ្លៃបំផុត ដែលលោកស្រី Melania Trump ធ្លាប់ស្លៀកកន្លងមក ៖
១. អាវដែលមានតម្លៃថ្លៃនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ត្រឡប់មកវិញនៅឆ្នាំ ២០១៦ Melania Trump បានធ្វើការជ្រើសរើសម៉ូដ បង្កឲ្យមានការភ្ញាក់ផ្អើលតាមអ៊ីនធឺណិត មិនមែនដោយសារតែតម្លៃប៉ុណ្ណោះទេ។ សម្រាប់ការជជែកវែកញែករបស់លោក Donald trump លើកទី ២ របស់លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Melania បានជ្រើសរើសស្លៀកឈុត Gucci គឺអាវយឺតសំពត់ខ្លី។
អាវមួយនេះបានច្នៃពីក្រណាត់សូត្រពណ៌ផ្កាឈូក fuchsia មានតម្លៃ ១១០០ ដុល្លារ ហើយត្រូវបានគេពណ៌នាថា ជាឈុតដ៏ល្អឥតខ្ចោះបំផុត។
២. រ៉ូបពណ៌លឿងស្លេកអូសដី

ខណៈពេលធ្វើដំណើរទៅចក្រភពអង់គ្លេស លោកស្រី Melania Trump ស្លៀករ៉ូបពណ៌លឿងស្លេកចូលរួមក្នុងអាហារពេលល្ងាច។ រ៉ូបនេះមានលក្ខណៈពិសេសនៃរាងពងក្រពើ និងមានខ្សែវែងបិទបាំងស្មាអូសដល់ដី។ ការរចនាម៉ូដនៃសាច់រ៉ូបនេះ មានតម្លៃ ៦ ៩៩០ ដុល្លារ។
៣. សំលៀកបំពាក់ដោយអ្នករចនាម៉ូដថ្លៃនេះនៅឆ្នាំ ២០១៧

ក្នុងពេលចូលរួមកម្មវិធីពិព័រណ៍ប្រចាំឆ្នាំ នៅឯរោងមហោស្រព Ford នៅដើមខែមិថុនា លោកស្រី Melania បានជ្រើសរើសយកសំលៀកបំពាក់សូត្រពណ៌មាស បង្ហាញពីឈុតឆើតឆាយនិងស៊ីវិល័យក្នុងនាមជាភរិយារបស់ប្រជាធិបតីអាមេរិក។ រ៉ូបដ៏ស្រស់ស្អាតនេះ ត្រូវបានគេប៉ានស្មានថា មានចំនួនទឹកប្រាក់ចំនួន ២ ៥៩៥ ដុល្លារ។
៤. ឈុតពណ៌សជាមួយមួកពណ៌ស

ក្នុងពេលទទួលភ្ញៀវ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា គឺលោកស្រី Brigitte Macron លោកស្រី Melania Trump បានពាក់អាវសនិងមួកពណ៌ស។ មួកពណ៌សត្រូវបានរចនាឡើងដោយអ្នកច្នៃម៉ូដ Hervé Pierre ដែលជាអ្នករចនាម៉ូដល្បីល្បាញមួយរូបប្រចាំប្រទេស។
ចំណែកឈុតសនោះគឺមានតម្លៃ ២ ១៩៥ ដុល្លារស្បែកជើង ល្បីឈ្មោះ Christian Louboutin មានតម្លៃ ៧៤៥ ដុល្លារ។
៥. ពិធីបើកសម្ពោធ Ball

ពិធីបើកសម្ពោធនៅឆ្នាំ ២០១៧ នាង Melania Trump បានស្លៀកឈុតដោយអ្នកច្នៃម៉ូដHervé Pierre ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
Melania បានបរិច្ចាគអាវផាយនេះទៅសារមន្ទីរជាតិប្រវត្តិសាស្ត្រអាមេរិក បច្ចុប្បន្ននេះត្រូវបានគេដាក់បង្ហាញ រួមជាមួយសំលៀកបំពាក់ផ្សេងទៀត ដែលជាផ្នែកនៃការប្រមូលនារីដំបូងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងខ្លះដែលភរិយាលោក DONALD TRUMP ធ្វើតាមបេះដូងប្រឆាំងនឹងស្វាមី
ចុចអាន៖ជំទាវទីមួយ Melania Trump ប្រាប់ឲ្យស្វាមីទទួលស្គាល់លទ្ធផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក