KPT+
កាយវិការស្និទ្ធស្នាលរបស់ លោកត្រាំ និងជំទាវទី១ ក្នុងអាណត្តិនេះ ខុសឆ្ងាយពីអាណត្តិមុន
យោងតាមកាសែត Daily Mail កាលពីថ្ងៃទី ២៥ ខែមេសា ប្រធានាធិបតីអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ និងជំទាវទី១ មេឡានៀ ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីចូលរួមក្នុងពិធីបុណ្យថ្វាយព្រះភ្លើងរបស់ សម្តេច ប៉ាប ហ្វ្រង់ស៊ីស នៅទីលាន St. Peter’s Square នៃបុរីវ៉ាទីកង់ ខណៈមេដឹកនាំពិភពលោក និងសែរាជវង្សជាច្រើន ក៏បានបង្ហាញវត្តមាននៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីនោះដែរ។

នៅក្នុងវីដេអូមួយ គេឃើញប្រធានាធិបតីអាមេរិកវ័យ៧៨ឆ្នាំ បានបង្ហាញសកម្មភាពឱបថើបប្រពន្ធពីខាងក្រោយ ខណៈគាត់ដើរចូលទៅជិតឧទ្ធម្ភាគចក្រ Marine One ដែលចតនៅលើវាលស្មៅនៃសេតវិមាន។ កាយវិការរបស់ប្រមុខរដ្ឋអាមេរិករូបនេះ បង្ហាញពីពេលវេលាដ៏រ៉ូមែនទិកនិងកម្រមួយរបស់គូស្នេហ៍ដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក ខណៈពេលដែលម្តងម្កាលលោកតែងតែបង្ហាញក្តីស្រលាញ់ចំពោះភរិយាក្នុងទឹកមុខស្ងប់ស្ងាត់ និងចៀសឆ្ងាយពីគ្នាប៉ុណ្ណោះ។
ក្នុងពេលកាន់អំណាចរបស់ប្រធានាធិបតីត្រាំក្នុងអាណត្តិដំបូង (២០១៧ -២០២១) ប្រព័ន្ធផ្សព្វផ្សាយជាច្រើនធ្លាប់បានចុះផ្សាយថា ជំទាវទី១ មេឡានៀ ច្រានចោលការប៉ុនប៉ងរបស់ស្វាមី ដើម្បីកាន់ដៃគាត់នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ។ អាកប្បកិរិយានេះបានធ្វើឲ្យអ្នកទាំងពីរ ត្រូវបានគេសង្ស័យម្តងហើយម្តងទៀតថា មានបញ្ហាល្អក់កករក្នុងនាមជាគូស្វាមីភរិយា និងអាចកំពុងត្រៀមខ្លួនសម្រាប់ការលែងលះថែមទៀតផង។
មិនតែប៉ុណ្ណោះ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ជំទាវទីមួយអាមេរិក ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ ២០២៤ លោកស្រីបានលើកឡើងពីការចោទប្រកាន់ថា បានទះដៃស្វាមីក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ ២០១៧។

យោងតាមពិធីសារស្វាគមន៍ លោក ត្រាំ ដែលពេលនោះជាប្រធានាធិបតីអាមេរិក ត្រូវដើរទន្ទឹមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្តីប្រពន្ធរបស់ពួកគេនៅពីក្រោយ។ គ្រាន់តែគ្រានោះ លោក Netanyahu បានកាន់ដៃភរិយារបស់លោក ដែលនាំឲ្យអ្នកទាំងបីដើរទន្ទឹមគ្នាពុំកើត។
អតីតតារាបង្ហាញម៉ូដរូបនេះថែមទាំងអះអាងទៀតថា «កម្រាលព្រំក្រហមមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកយើងទាំងបួននាក់ដើរក្បែរគ្នានោះទេ។ ខ្ញុំបានអនុញ្ញាតឲ្យស្វាមគីខ្ញុំបន្តដើរជាមួយនាយករដ្ឋមន្រ្តី និងភរិយា ដោយជ្រើសរើសដើរពីក្រោយគាតវិញ។ ពេលប្តីខ្ញុំលើកដៃខ្ញុំបដិសេធដោយនិយាយថា ខ្ញុំសប្បាយចិត្តណាស់ដែលបានដើរដោយខ្លួនឯង។ វាជាកាយវិការតូចមួយ គ្មានអ្វីលើសពីនេះទេ»។
ទោះជាយ៉ាងក៏ដោយ ដំណើរទៅកាន់បុរីវ៉ាទីកង់ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍មួយចំនួនដែលលោកស្រី មេឡានៀ បានចូលរួមជាមួយលោកត្រាំ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន។ ក្នុងអំឡុងពេលអាណត្តិទីពីររបស់ស្វាមី លោកស្រីនៅតែកម្របណ្ដើរគ្នាជាមួយស្វាមីដដែល។ លើកចុងក្រោយដែលស្រ្តីវ័យ៥៥ឆ្នាំបង្ហាញមុខជាសាធារណៈជាមួយស្វាមី គឺនៅក្នុងព្រឹត្តិការណ៍ Easter egg roll កាលពីថ្ងៃទី ២១ ខែមេសា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំទាវទី១អាមេរិក នៅតែបញ្ចេញឥទ្ធិពលខ្លាំង និងលេចធ្លោពេលបណ្ដើរជាមួយស្វាមី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


