Connect with us

ព័ត៌មានអន្ដរជាតិ

ជំទាវទី១អាមេរិក Melania ច្រាន​ចោល​​ការ​ចោទ​នានា​ពាក់ព័ន្ធនឹង​រឿងអា​ស្រូវផ្លូវភេទ Epstein

បានផុស

នៅ

នៅក្នុង​ការ​ថ្លែង​ការ​ណ៍​​ដ៏កម្រមួយទៅកាន់ប្រជាជាតិនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសា ជំទាវទីមួយ​របស់ស​ហរដ្ឋអាមេរិក Melania Trump បានចេញមុខបដិសេធទំនាក់ទំនងណាមួយជាមួយជនល្មើសផ្លូវភេទ គឺលោក Jeffrey Epstein ដោយប្រាប់អ្នកយកព័ត៌មានថា ការអះអាងណាក៏ដោយ ដែលភ្ជាប់ទំនាក់ទំនង ត្រូវបញ្ចប់នៅថ្ងៃនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅថ្ងៃដដែល ស្ត្រីទីមួយបានអំពាវនាវឲ្យមានការស្តាប់សវនាការរបស់សភាសម្រាប់អ្នករស់រានមានជីវិតពីការជួញដូរផ្លូវភេទរបស់ Epstein ​ដ៏​កក្រើក​​​ក្នុងពេលកន្ងងមក​នេះ​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភរិយាលោកត្រាំ ក៏បានបដិសេធពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតថា «ការកុហកដែលភ្ជាប់ខ្ញុំជាមួយ Jeffrey Epstein ដ៏អាម៉ាស់ត្រូវតែបញ្ចប់នៅថ្ងៃនេះ។ បុគ្គលដែលកុហកអំពីខ្ញុំគឺគ្មានស្តង់ដារសីលធម៌ ភាពរាបទាប និងការគោរព។ ខ្ញុំមិនជំទាស់នឹងភាពល្ងង់ខ្លៅរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបដិសេធការប៉ុនប៉ងដ៏អាក្រក់របស់ពួកគេដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្ញុំ។ ខ្ញុំមិនមែនជាមិត្តភក្តិជាមួយ Epstein ទេ»។

ជំទាវទី១រូបនេះ បាននិយាយថា «ខ្ញុំ និងស្វាមី ត្រូវបានអញ្ជើញឲ្យចូលរួមពិធីជប់លៀងដូចគ្នានឹងលោក Epstein ដោយសារតែនៅក្នុងរង្វង់សង្គមគឺជារឿងធម្មតា ជាពិសេសនៅក្នុងទីក្រុងញូវយ៉ក និង Palm Beach ហើយដើម្បីឲ្យច្បាស់ ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយ Epstein ឬដៃគូរបស់គាត់គឺលោក Maxwell ទេ។ ចំណែកឯការឆ្លើយតបតាមអ៊ីមែលរបស់ខ្ញុំទៅកាន់លោក Maxwell គ្មានអ្វីក្រៅពីការឆ្លើយឆ្លងធម្មតា និងការឆ្លើយតបដោយគួរសមនោះទេ។

លោកស្រី Melania ក៏បានអំពាវនាវដល់អ្នកតាក់តែងច្បាប់ផ្តល់ឱកាសដល់ជនរងគ្រោះទាំងអស់ដែលនៅមានជីវិត ផ្តល់សក្ខីកម្មក្រោមសម្បថនៅចំពោះមុខសភាជាមួយនឹងអំណាចនៃសក្ខីកម្មស្បថ។ ជាក់ស្ដែង ភរិយាលោកត្រាំបានលើកឡើងថា «ស្ត្រីគ្រប់រូបគួរតែមានថ្ងៃរបស់នាង ដើម្បីប្រាប់រឿងរ៉ាវរបស់ខ្លួនជាសាធារណៈ ប្រសិនបើនាងចង់ ហើយបន្ទាប់មកសក្ខីកម្មរបស់នាង គួរតែត្រូវបានបញ្ចូលជាអចិន្ត្រៃយ៍ទៅក្នុងកំណត់ត្រាសភា។

សេចក្តីថ្លែងការណ៍របស់ជំទាវទីមួយអាមេរិក ទំនងជានឹងបញ្ឆេះការជជែកវែកញែកជាសាធារណៈយ៉ាងខ្លាំងឡើងវិញ លើការដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌លើលោក Epstein និងការចេញផ្សាយឯកសាររបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង លោកត្រាំក៏ធ្លាប់បានទទួលស្គាល់ថា លោកបានស្គាល់ជនល្មើស Epstein អស់មួយរយៈពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម