ជំទាវទីមួយ Melania Trump ប្រាប់ឲ្យស្វាមីទទួលស្គាល់លទ្ធផល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ជំទាវទីមួយ Melania Trump ប្រាប់ឲ្យស្វាមីទទួលស្គាល់លទ្ធផល

បានផុស

នៅ

ប្រភពដែលដឹងច្បាស់អំពីការសន្ទនាបានប្រាប់ CNN ថា ជំទាវទីមួយគឺលោកស្រី Melania Trump បានចូលរួមក្នុងការអំពាវនាវពីរង្វង់ខាងក្នុងរបស់លោកប្រធានាធិបតី Trump ដែលប្រាប់ដល់គាត់ថា វាដល់ពេលហើយដែលគាត់ត្រូវទទួលស្គាល់បរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលនេះបាននិយាយថា បើទោះបីជាលោកស្រីមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការបោះឆ្នោតក៏ដោយក៏លោកស្រី Melania Trump បានបង្ហាញពីយោបល់ផ្ទាល់ខ្លួនដែរ។

ប្រភពដដែលនិយាយថា “លោកស្រីបានអំពាវនាវដូចអ្វីដែលលោកស្រីតែងតែធ្វើ”។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងមុននេះ លោកស្រី Melania Trump បានបញ្ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោត។

ជំទាវទីមួយបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ប្រជាជនអាមេរិកសមនឹងទទួលបានការបោះឆ្នោតដោយយុត្តិធម៌។ រាល់សន្លឹកឆ្នោតដែលស្របច្បាប់មិនមែនខុសច្បាប់ គួរតែត្រូវបានរាប់។ យើងត្រូវតែការពារលទ្ធិប្រជាធិបតេយ្យរបស់យើងដោយតម្លាភាពពេញលេញ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services