ព័ត៌មានអន្ដរជាតិ
អាមេរិក បានចាត់បញ្ជូន ភរិយារបស់ត្រាំ ដឹកនាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោកស្រី Melania ភរិយាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៣មីនា ដែលសហរដ្ឋអាមេរិកធ្វើជាប្រធានប្តូរវេនប្រចាំខែមីនា ដោយកិច្ចប្រជុំនោះផ្តោតសំខាន់លើវិបត្តិត្រូវដោះស្រាយសម្រាប់កុមារក្នុងតំបន់សង្គ្រាម ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

អង្គការសហប្រជាជាតិបានផ្សព្វផ្សាយថា ជាទូទៅ កិច្ចប្រជុំប្តូរវេនបែបនេះ គឺចូលរួមដោយឯកអគ្គរដ្ឋទូតតំណាងប្រទេស ឬក៏មន្ត្រីជាន់ខ្ពស់តំណាងប្រទេស ប៉ុន្តែនេះជាលើកទី១ដែលភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមកធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
យោងតាមសារព័ត៌មាន france24 ឯកអគ្គរដ្ឋទូតមកពីសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ រួមទាំងគូប្រជែងរបស់ទីក្រុងវ៉ាស៊ីនតោន គឺរុស្ស៊ី និងចិន បានតម្រង់ជួរដើម្បីជួបជាមួយភរិយារបស់លោកត្រាំដែលតំណាងឲ្យអាមេរិក ខណៈដែលអាមេរិកកំពុងកាន់តំណែងជាប្រធានប្តូរវេនប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខ។
លោកស្រី Melania បានបើកកិច្ចប្រជុំដោយការដំញញួរមុនពេលថ្លែងអំណរគុណដល់អង់គ្លេស ចំពោះតំណែងជាប្រធានរយៈពេលមួយខែរបស់ខ្លួន ហើយបាននិយាយម្តងទៀត ដើម្បីគោរពដល់សមាជិកយោធាអាមេរិកដែលបានពលីនៅក្នុងសង្គ្រាមលើអ៊ីរ៉ង់។
លោកស្រី បានថ្លែងនៅក្នុងបន្ទប់ប្រជុំដែលពោរពេញដោយមនុស្សច្រើនថា «ជូនចំពោះគ្រួសារដែលបាត់បង់វីរបុរសរបស់ពួកគេ ដែលបានលះបង់ជីវិតដើម្បីសេរីភាព ភាពក្លាហាន ហើយការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជានិច្ច។ ហេតុនេះហើយ សន្តិភាពដ៏ស្ថិតស្ថេរនឹងត្រូវបានសម្រេច នៅពេលដែលចំណេះដឹង និងការយល់ដឹងត្រូវបានឲ្យតម្លៃយ៉ាងពេញលេញនៅក្នុងសង្គមរបស់យើងទាំងអស់ ពោលគឺសង្គមដែលគ្រប់គ្រងដោយចំណេះដឹង និងប្រាជ្ញា មានសន្តិភាពជាង»។
មួយសន្ទុះក្រោយមក លោកស្រីទីមួយបានបញ្ចាក់ទៀតថា «សហរដ្ឋអាមេរិកឈរនៅជាមួយកុមារទាំងអស់នៅទូទាំងពិភពលោក។ ខ្ញុំសង្ឃឹមថា ឆាប់ៗនេះសន្តិភាពនឹងក្លាយជារបស់អ្នកគ្រប់គ្នា» ដោយមិនសំដៅទៅលើការវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ាដោយផ្ទាល់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសដែលតំណាងនៅក្នុងក្រុមប្រឹក្សា ដោយឯកអគ្គរដ្ឋទូតក្រិកលោកស្រី Aglaia Balta បានថ្លែងអំណរគុណយ៉ាងកក់ក្ដៅ ខណៈដែលបេសកជនបារាំងបានប្រៀបធៀបលោកស្រី ទៅនឹងអតីតស្ត្រីទីមួយ និងជាសកម្មជនដ៏ល្បីល្បាញ Eleanor Roosevelt។ ជាក់ស្ដែង សូម្បីតែរុស្ស៊ីក៏បានចូលរួមបន្ទរសរសើរដោយគួរសម ហើយចៀសវាងការលើកឡើងណាមួយពាក់ព័ន្ធអំពីអ៊ីរ៉ង់ដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


