ព័ត៌មានជាតិ
ខេត្តកំពត មានតំបន់ទេសចរណ៍ចំនួន ៣៤កន្លែង ដែលភ្ញៀវតែងតែប្រាថ្នា ចង់ទៅលេងកម្សាន្ដ
ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតក្នុងទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ១៤៨គីឡូម៉ែត្រ។ បើនិយាយពីសក្តានុពលខេត្តកំពត មានតំបន់ទេសចរណ៍ បែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែង ដែលមានភាពទាក់ទាញភ្ញៀវ មិនចាញ់តំបន់ទេសចរណ៍នានា តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។
ទាក់ទងនឹងតំបន់ទេសចរជាច្រើននេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញចំនួន ៣៤កន្លែង។
ក្នុងនោះរមណីយដ្ឋានចំនួន ២១កន្លែង មានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ៥កន្លែង វប្បធម៌ ២ កន្លែង វប្បធម៌ ១៤កន្លែង។ ក្នុងឆ្នាំ ២០២១ មានរមណីយដ្ឋានទេសចរណ៍កើនឡើងចំនួន ៤ កន្លែងទៀត ដូចជា៖ ព្រែកក្តាតអេកូរីស៊ត ទំនប់ស្ទឹងភេ ជ្រលងភ្នំក្រហម និងភ្នំទទុង។
ក្នុងនោះដែរសហគមន៍ទេសចរណ៍ក៏មាន ៤កន្លែង រួមមាន៖ សហគមន៍ទសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ព្រែកត្នោត (អន្លង់ធំ) សហគមន៍ទេសចរណ៍តំបន់សត្វក្រៀល បឹងអន្លង់ព្រីង និងសហគមន៍ទេសចរណ៍កំពង់សាមគ្គី។
ចំពោះគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤កន្លែងទៀត ដូចជា៖ តំបន់ចំការម្រេច បេតិកភណ្ឌក្រុងកំពត តំបន់ស្រែអំបិល និងទេសភាពតាមដងព្រែកកំពង់បាយ ព្រមទាំងកន្លែងបោះតង់ចំនួន ៥កន្លែង ដែលមានទេសភាពស្រស់បំព្រង ប្រកបដោយសុវត្ថិភាព។
លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកំពត មាន ២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ,ណាតាយ៉ា,កែបថ្មី,ឋានសួគ៌បូកគោ,ភ្នំដូង,ភ្នំកំពង់ត្រាច,កោះតាដា,ប្រាសាទភ្នំខ្យង,ប្រាសាទភ្នំឈ្ងោក,ទំនប់ម្លេច,ទំនប់ប្រទាក់ក្រឡា,កោះសេះ,ស្រះឈូក,អន្លង់ក្មេងលេង,វត្តត្រើយកោះ,ភ្នំនាងសេដាឱន,កសិទេសចរណ៍ចំការម្រេច,ភ្នំទទុង,ស្ទឹងភេ,ជ្រលងភ្នំក្រហម,និងព្រែកក្តាតអេកូរីស៊ត៕
អត្ថបទ៖ សេង ណារិទ្ធ







-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C