ព័ត៌មានជាតិ
អ្នកជំនាញស្នើឲ្យកសិករពង្រឹងគុណភាពអនាម័យអំបិល ខណៈការប្រមូលផលបានជិត៩ម៉ឺនតោន
អ្នកជំនាញលើការងារផលិតកែច្នៃ វេចខ្ចប់ និងនាំអំបិលចេញទៅក្រៅប្រទេសបានបញ្ជាក់ថា ឆ្នាំនេះការផលិតអំបិលនៅខេត្តកំពត-កែប ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន គិតមកដល់ពេលនេះ ក្រុមកសិករផលិតអំបិលប្រមូលផលបានជិត៩ម៉ឺនតោន។ យ៉ាងណាក៏ដោយ អ្នកជំនាញបានស្នើឲ្យកសិករបន្តខិតខំផលិតអំបិលឲ្យអស់លទ្ធភាព កុំទុកដីចោល និងព្យាយាមពង្រឹងគុណភាព និងអនាម័យអំបិលឲ្យកាន់តែប្រសើរ ដើម្បីលក់បានកាន់តែថ្លៃ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ឹម ណារី ប្រធានមន្ទីឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ឧសភា។

លោកស្រី សុឹម ណារី បញ្ជាក់ថា ឆ្នាំនេះ ផ្ទៃដីផលិតអំបិលមានចំនួនជាង ២ ៨០០ ហិកតា ដែលមានក្រុមផលិតចំនួន ១៤១ក្រុមប៉ុណ្ណោះ ក្នុងចំណោមផ្ទៃដីផលិតអំបិលសរុបជាង ៣, ៣៨៩ហិកតា និងក្រុមផលិតទាំងអស់១៧១ក្រុម គិតមកដល់ពេលនេះ ការប្រមូលផលអំបិលជាង៨ម៉ឺនតោន។

ប្រធានមន្ទីឧស្សាហកម្មវិឡាសាស្ត្របច្ចេកវិឡា និងនវានុវត្តន៍រូបនេះ ក៏បានស្នើឲ្យកសិករក្រុមអ្នកផលិតអំបិលទាំងអស់ សូមបន្តខិតខំផលិតអំបិលឲ្យបានច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងនាំចេញទៅក្រៅប្រទេស ពិសេសត្រូវពង្រឹងគុណភាព និងអនាម័យឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់សុខភាពអ្នកប្រើប្រាស់។

អ្នកគ្រប់គ្រងទូទៅសហគ្រាស ថូង អ៊ិនធ័រប្រាយស៍ លោកស្រី សុខ សុភា ក៏បានបញ្ជាក់ដែរថា អំបិលខេត្តកំពត-កែប ជាកសិផលធម្មជាតិកម្រមួយដែលមានគុណភាពល្អជាងគេទាំងនៅក្នុងតំបន់ និងលើពិភពលោក ដោយសារការផលិតត្រូវពឹងផ្អែកទៅលើកំដៅព្រះអាទិត្យ និងទឹកសមុទ្រទាំងស្រុង។ ទិន្នផលអំបិលមិនទៀងទាត់ទេ គឺប្រែប្រួលទៅតាមអាកាសធាតុ ជាក់ស្តែងឆ្នាំ២០២៦ ការប្រមូលផលអំបិលគិតមកដល់ពេលនេះ បានជិត៩ម៉ឺនតោន ខណៈតម្លៃក៏បានល្អប្រសើរដែរ។

អ្នកជំនាញរូបនោះ បានបញ្ជាក់ថា អំបិលជាសាធាតុផ្សំសំខាន់សម្រាប់ទ្រទ្រង់ដល់សុខភាពរបស់មនុស្ស ហើយគ្រប់ក្រុមគ្រួសារត្រូវតែប្រើប្រាស់អំបិលជាចាំបាច់ មិនអាចខ្វះបាន ដូច្នេះសូមកសិករអ្នកផលិតអំបិលបន្តខិតខំផលិតឲ្យបានច្រើន កុំទុកដីទំនេរចោល ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ពិសេសត្រូវព្យាយាមផលិតអំបិលឲ្យមានគុណភាព និងអនាម័យខ្ពស់ ផ្តល់ផលល្អប្រសើរសម្រាប់សុខភាពអ្នកទទួលទាន និងដើម្បីលក់បានកាន់តែថ្លៃផង៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


