ព័ត៌មានជាតិ
ទៅលេងខេត្តរតនគិរីម្តងៗ ស្គាល់តំបន់ទេសចរណ៍ណាខ្លះ?
ទៅកម្សាន្តខេត្តរតនគីរីម្តងៗ គេប្រាកដជានឹកដល់ប្រពៃណីទំនៀមទម្លាប់បងប្អូនជនជាតិភាគតិច រួមទាំងទេសភាពធម្មជាតិដ៏ទាក់ទាញចិត្ត។ ខេត្តខ្ពង់រាបដីក្រហមនេះ មានតំបន់សក្តានុពលជាច្រើនដែលភ្ញៀវទេសចរឆ្ងាយជិតមិនគួរមើលរំលង។
ខេត្តភាគឦសាននេះជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព ហើយភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់តែងតែងតែទៅលេងជារៀងរាល់ឆ្នាំ។

តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្ត ខេត្តរតនគិរីមានតំបន់ទេសចរណ៍ជាច្រើនមានដូចជា៖
-បឹងយក្សឡោម មានទីតាំងនៅក្រុងបានឡុង មានសក្តានុពលជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង និងមានប្រពៃណីបងប្អូនជនជាតិដើមភាគតិច។
-ឥស្សីបតមៈ ជារមណីយដ្ឋានវប្បធម៌និងធម្មជាតិ មានទីតាំងនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានរូបព្រះពុទ្ធបដិមាកម្ពស់ ៩ ម៉ែត្រ និងភាពទាក់ទាញគឺមើលថ្ងៃលិចនិងថ្ងៃរៈ។
-ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិមានទឹកជ្រោះ និងស្ពានយោល។
-ទឹកជ្រោះចាអ៊ុង មានទឹកជ្រោះធម្មជាតិនិងល្អាងភ្នំ។
-ទឹកជ្រោះកាទៀង មានទឹកជ្រោះធម្មជាតិ ល្អាងភ្នំ និងជិះដំរី។

-ទឹកជ្រោះអូរស៊ិនលែរ៍ ជារមណីយដ្ឋានធម្មជាតិមានទឹកជ្រោះ ៧ ថ្នាក់ មានចម្ងាយជាង ១៩ គីឡូម៉ែត្រពីក្រុងបានលុង។
-ទឹកជួរតាតតៃ ជារមណីយដ្ឋានធម្មជាតិមានសក្ដានុពលទឹកជួរទន្លេស្រែពក និងត្រីទន្លេ។
-បឹងលំកុដ មានចម្ងាយជាង ៥៤ គីឡូម៉ែត្រពីក្រុងបានលុង មានបឹងធម្មជាតិបន្ទុះភ្នំភ្លើង និងវត្តអារាម។
-ជម្រកសត្វព្រៃលំផាត់ មានសក្តានុពលព្រៃឈើ និងសត្វព្រៃ។

-ឧទ្យានជាតិវិរៈជ័យ ជាប់ស្រុកពីរគឺស្រុកតាវែង និងស្រុកវើនសៃ មានសក្តានុពលព្រៃឈើ សត្វព្រៃ ទឹកជ្រោះជាច្រើនកន្លែង។
-វាលថ្មរំប្លង់ មានវាលថ្ម និងអូរធម្មជាតិ។
-ទឹកជួរទឹង ចម្ងាយជាង ៦០ គីឡូម៉ែត្រ មានទឹកជួរធម្មជាតិ។
-យក្សអោម យក្សការ៉ា ចម្ងាយជាង ៣៧ គីឡូម៉ែត្រ មានបឹងធម្មជាតិបន្ទុះភ្នំភ្លើង ព្រៃឈើ និងសត្វព្រៃ។
-កោះសំពៅ ស្ថិតនៅឃុំត្រពាំងច្រស ស្រុកកូនមុំ ចម្ងាយជាង ៤៤ គីឡូម៉ែត្រមានកោះកណ្តាលទន្លេ ព្រៃឈើ និងសេវាជិះទូកកម្សាន្ត។
-ភូមិខ្មែររីសត ជារមណីយដ្ឋានកែច្នៃ មានទីតាំងនៅក្រុងបានលុងដែលអភិវឌ្ឍដោយឯកជន។
-រតនៈរីសត ស្ថិតនៅសង្កាត់យក្ខឡោម ក្រុងបានលុង ជារមណីយដ្ឋានកសិទេសចរណ៍ មានចម្ការម្រេច ប័រ បន្លែ និងដំណាំហូបផ្លែ រួមទាំងបោះតង់។

ក្រៅពីនេះក៏មានកន្លែងទាក់ទាញជាច្រើនទៀតដូចជាបឹងយក្សម៉ាយ ដែលជាបឹងធម្មជាតិបន្ទុះភ្នំភ្លើងមានទីតាំងនៅស្រុកលំផាត់ អូរធម្មជាតិថ្មរអិលមានទីតាំងស្ថិតនៅស្រុកបរកែវ និងទឹកធ្លាក់អូរយ៉ាណាយ នៅស្រុកអណ្តូងមាស។




ខេត្តរតនគីរីមានសហគមន៍ផ្តល់សេវាកម្សាន្តសម្រាប់ភ្ញៀវទេសចរដូចជា សហគមន៍បឹងយក្សឡោម សហគមន៍ទឹកជ្រោះកាចាញ សហគមន៍ទឹកជ្រោះចាអ៊ុង សហគមន៍ទឹកជ្រោះកាទៀង សហគមន៍ទឹកជ្រោះអូរស៊ិនលែរ៍ សហគមន៍ទឹកជួរតាតតៃ និងសហគមន៍បឹងលំកុដ ដែលមានសេវាផ្ទះស្នាក់នៅ ម្ហូបអាហារ និងមគ្គុទ្ទេសក៍សម្រាប់អ្នកទេសចរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


