ព័ត៌មានជាតិ
តោះ! មកស្គាល់កន្លែងដើរលេងទូទាំងខេត្តព្រះវិហារ ងាយស្រួលណាត់គ្នាដើរលេងថ្ងៃចូលឆ្នាំ
ស្ថិតនៅទិសឧត្តរ មានចម្ងាយជាង ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តព្រះវិហារមានសក្ដានុពលលើវិស័យទេសចរណ៍ ដោយមានសណ្ឋានដីជាខ្ពង់រាប និងមានជួរភ្នំដងរែកប្រវែងរាប់រយគីឡូម៉ែត្រខណ្ឌចែកទឹកដីរវាងប្រទេសកម្ពុជានិងប្រទេសថៃ។
គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ រាប់បញ្ចូលទាំងរមណីយដ្ឋានប្រវត្តិសាស្រ្ត រមណីយដ្ឋានលក្ខណៈជាសហគមន៍ រួមទាំងគោលដៅសក្តានុពលជាច្រើនកន្លែងទៀត។
បើតាមឯកសារពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារដែលកម្ពុជាថ្មីទទួលបាន ខេត្តព្រះវិហារមានរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅសក្ដានុពលទេសចរណ៍ច្រើនជាង ២០ កន្លែង។

រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ៖
-ប្រាសាទព្រះវិហារ
-ប្រាសាទកោះកេរ
-ប្រាសាទព្រះខាន់ (បាកាន្ត)


រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ៖
-សុវណ្ណអិនថើថេនមិន
-បេតិកភណ្ឌធម្មជាតិភ្នំត្បែង
-សហគមន៍គោលដៅទេសចរណ៍ និងអេកូទេសចរណ៍
-សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង
-សហគមន៍អេកូទេសចរណ៍តាបស
-សហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ
-សហគមន៍តំបន់ការពារធម្មជាតិតាំងយូ
-សហគមន៍ការពារធម្មជាតិព្រៃវែង
-សហគមន៍ទេសចរណ៍ទឹកធ្លាក់ព្រះនិម្មិត
-សហគមន៍ទេសចរណ៍ទំនប់ទឹក៩៥
-សហគមន៍ព្រៃឈើភ្នំត្បែងដីក្រហម
-សហគមន៍ទេសចរណ៍អូទ្រលោក
-សហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត
-សហគមន៍ការពារធម្មជាតិភ្នំដែកចំបក់ហោះ

គោលដៅសក្តានុពលទេសចរណ៍៖
-ប្រាសាទភ្នំព្រះលាន
-ប្រាសាទក្រពុំឈូក
-ប្រាសាទនាគបួស (ចន្ទគីរី)
-ប្រាសាទនរាយណ៍
-ទឹកធ្លាក់តេជោបុស្សស្បូវ
-ផ្ទះតាម៉ុក
-សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


