Connect with us

ព័ត៌មានជាតិ

១១ កន្លែង​សំខាន់​នៅ​​ទីក្រុង​ភ្នំពេញ ​ទេសចរ​បរទេស​ចង់​ស្គាល់ មិន​អាច​រំលងបាន

បានផុស

នៅ

ភ្នំពេញ​ជា​រាជធានី​ចំណាស់​មាន​អាយុកាល​ជាង ៦០០ ឆ្នាំ​ ហើយ​មាន​ទន្លេ​បួន​មុខ​ហូរប្រសព្វ​គ្នា​។ ក្រៅ​ពី​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​នយោបាយ រាជធានី​ដែល​មាន​ប្រជាជន​ជាង ៣ លាន​នាក់​រស់នៅ​នេះ​ក៏​ជា​ប៉ូល​ទេសចរណ៍​សំខាន់​មួយ​ដែរ។

មន្រ្តី​​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​​​បាន​បង្ហាញ​ទីតាំង​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​រាជធានី​ភ្នំពេញ​ដ៏​ពេញ​និយមបំផុត​ ដែល​ទេសចរ​បរទេស​មិន​អាច​ខកខាន​ក្នុង​ការ​ទៅ​ទស្សនា​​។

១. ផ្សារ​ធំ​ថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារ​ធំ​ថ្មី​ជា​សំណង់​បេតិកភណ្ឌ​ដ៏​​លេច​ធ្លោ​ក្នុង​ចំណោម​សំណង់​នានា​នៅក្រុងភ្នំពេញ។ ​កសាង​ឡើងក្នុង​ពេល​ដែល​កម្ពុជាស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​អាណានិគម​បារាំង ស្ថិត​ក្នុង​ចំណោម​សំណង់​អគារ​ទាំង ៣០ ដ៏​​សំខាន់​បំផុត​របស់​រាជធានី​ភ្នំពេញ។

២. វាល​ពិឃាត​ជើងឯក

ទីតាំង​ប្រវត្តិសាស្ត្រ​ជើងឯក មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ នា​ប៉ែក​និរតី​នៃ​រាជធានី​ភ្នំពេញ។ ទីតាំង​ប្រវត្តិសាស្ត្រ​មួយនេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចង់​ទៅ​ទស្សនា​​កន្លែង​ពិឃាដ​មនុស្ស​យ៉ាង​ព្រៃផ្សៃ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត។

៣. វិមានឯករាជ្យ

វិមាន​ឯករាជ្យ​ជា​អត្តសញ្ញាណ​នៃ​រាជធានី​ភ្នំពេញ។ ការសាងសង់​វិមាន​ឯករាជ្យ​ ដើម្បី​រំលឹក​ទៅដល់​វីរភាព​របស់​បុព្វបុរស​ខ្មែរដែល​បាន​តស៊ូ​ពលី​ជីវិត​ក្នុងការ​ដណ្ដើម​ឯករាជ្យ​ពី​បារាំងមក​​វិញ។

៤. សារមន្ទី​ជាតិ

សារមន្ទីរជាតិ​ជាសារមន្ទីរធំជាងគេ​នៅ​ប្រទេសកម្ពុជា ដែល​ជាទីតាំង​ប្រមូល​ផ្ដុំសម្បត្តិវប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់របស់​ជាតិ​។ សារមន្ទីរជាតិ​​រក្សាទុក​រូប​សំណាក​និង​ភស្ដុតាង​ប្រវត្តិសាស្ត្រ​កម្ពុជា ចំនួន​ជាង​១ម៉ឺន៤ពាន់ តាំង​ពី​សម័យ​បុរេប្រវត្តិ​ សម័យ​អង្គរ និង​សម័យ​ក្រោយៗ​មកទៀត។ សារមន្ទីរជាតិ​កសាង​ឡើង​នៅឆ្នាំ ១៩១៧-១៩២០ ដែល​មាន​ទីតាំង​ជាប់​ផ្នែក​ខាងជើង​នៃ​ព្រះបរមរាជវាំង​ក្នុង​រាជធានីភ្នំពេញ។

៥. ផ្សាររាត្រី

ផ្សារនេះ​ទទួលបានភាពពេញនិយមក្នុង​ស្រទាប់យុវវ័យ​និង​ភ្ញៀវ​បរទេស​ជាច្រើន ដែល​មាន​ទីតាំង​សិ្ថត​នៅ​មាត់ទន្លេ។ ប្រជុំ​ទៅ​ដោយ​តូប​លក់​សម្លៀក​បំពាក់, ​ម្ហូបអាហារ​ដោយ​មានការ​ប្រគុំតន្រ្តី​អម​មាន​អ្នកចម្រៀង ​តន្រ្តីករ​និងអ្នករបាំផង​ដែរ។

៦. ការ​ជិះ​ទូក​កម្សាន្ត​តាមមាត់ទន្លេ

ការ​ជិះទូកកម្សាន្ត​ ក៏​ជា​ទី​ចាប់​អារម្មណ៍​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ។ ភ្ញៀវ​បរទេស​មួយ​ចំនួនក្រោយ​ពី​ដើរ​កម្សាន្ដ​នៅតាម​ទីកន្លែងផ្សេងៗ ក៏​តែងតែ​ចំណាយពេល​​ជិះ​ទូក​កម្សាន្ដ​តាម​ដង​ទន្លេងសាប និង​ដងទន្លេមេគង្គ ដើម្បីទស្សនា​ទេសភាព និង​សម្រស់​ដ៏​ស្រស់ត្រកាល​នាពេល​រាត្រី​របស់​រាជធានីភ្នំពេញ។

៧. ព្រះបរមរាជវាំង

ព្រះ​បរម​រាជ​វាំង​ជា​ទីតាំង​មិន​អាច​រំលង​បាន​សម្រាប់​​ភ្ញៀវ​ទេសចរបរទេស​ដែល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ទី​ប្រថាប់​ព្រះមហាក្សត្រខ្មែរ។

៨. ផ្សារទួលទំពួង

ផ្សារទួលទំពូង ដែល​បរទេស​ស្គាល់​ផ្សារ​រុស្សី​ល្បីល្បាញ​សម្រាប់​អ្នក​ស្វែង​រក​វត្ថុបុរាណ និងចំណីអាហារក្នុងស្រុក។ ក្រៅ​ពីនេះ​ក៏​មាន​លក់វត្ថុអនុស្សាវរីយ៍ ដូចជា​រូប​ចម្លាក់ គ្រឿង​អលង្ការ គ្រឿងមាស សំលៀកបំពាក់ជាដើម។

០៩. សារមន្ទីរ​គុកទួលស្លែង

សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង ឬ​សារមន្ទីរ​ទួលស្លែង អតីតជា​កន្លែង​ឃុំឃាំង​សួរ​ចម្លើយ​ និង​ធ្វើទារុណកម្ម​យ៉ាងព្រៃផ្សៃ និង​សម្លាប់មនុស្ស​ជំនាន់​ប៉ុលពត។ មាន​រូបថត ហ៊្វីល សំណុំ​ឯកសារ​សារភាព​របស់​ជនរងគ្រោះ សម្ភារៈ​ធ្វើ​ទារុណ​កកម្ម រួម​ទាំង​​​ផ្នូរ​សព​ជនរងគ្រោះ​ចំនួន ១៤ នាក់ ដែល​ស្លាប់​ចុងក្រោយគេ ក៏​​ត្រូវ​បាន​កប់​នៅ​ទីនោះ​ផង​ដែរ។

១០. វត្តភ្នំ

វត្ត​ភ្នំ​គឺជា​បេះដូង​ បង្ហាញ​ពី​ប្រវត្តិ​កកើត​រាជធានី​​ភ្នំពេញ​តាំង​ពី​សម័យ​ព្រះបាទ​ពញាយ៉ាតនា​​ឆ្នាំ ១៤៣៤ ដែល​ព្រះ​អង្គ​បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំមាន​ចេតិយ​ធំ​មួយ​តម្កល់​ព្រះធាតុ​របស់​ព្រះបាទ​ពញាយ៉ាត និង​​ព្រះញាតិវង្សរបស់​​ព្រះអង្គ។ បច្ចុប្បន្ន​វត្តភ្នំ​បានក្លាយ​ជា​ទី​សក្តារៈ​ពលរដ្ឋ​មានជំនឿមក​បន់ស្រន់ផ្សេងៗ។

១១. មាត់ទន្លេ

មាត់ទន្លេគឺជាកន្លែងដែលមានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ តែង​តែទាក់ទាញ​​ពលរដ្ឋ​មក​អង្គុយលម្ហែ​។ នាពេលល្ងាចៗ​ក៏​មាន​ភ្ញៀវទេសចរជិះទូកកម្សាន្ត​​ ស្រូប​យក​ខ្យល់អាកាស​និង​ការ​ញាំអី​ជុំ​គ្នា​បង្កើត​អារម្មណ៍​សប្បាយៗ​ជាមួយ​មិត្តភ័ក្រ​និង​ក្រុមគ្រួសារ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១៤ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម២០ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម