ព័ត៌មានជាតិ
ផ្លូវបេតុង ៣ គីឡូម៉ែត្រស្ថាបនារួច ទឹកធ្លាក់ភ្នំខៀវប្រែក្លាយតំបន់ទេសចរណ៍ធំបំផុតនៅប៉ៃលិន
ខេត្តប៉ៃលិន ល្បីបំផុតជាខេត្តសំបូរត្បូងពេជ្រដ៏មានតម្លៃ។ ជាខេត្តមានប្រវត្តិទាក់ទងជនជាតិកូឡា ហើយមានសក្តានុពលលើវិស័យទេសចរណ៍ ខណៈក៏មានភូមិសាស្រ្តជាប់ជាមួយប្រទេសថៃ។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឲ្យកម្ពុជាថ្មីដឹងថា នៅខេត្តប៉ៃលិនមានតំបន់ទេសចរណ៍ជាច្រើនកន្លែង ហើយតំបន់ខ្លះភ្ញៀវមិនទាន់អាចទៅដល់ ដោយសារខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ហើយការរៀបចំក៏មិនទាន់បានល្អ។



លោកបញ្ជាក់ថា ការខ្វះខាតហេដ្ឋារចនាសម្ពន្ធជាកត្តាចម្បង។ ដោយឡែកអាជ្ញាធរខេត្តកំពុងស្ថាបនាផ្លូវបេតុងប្រវែងជាង ៣ គីឡូម៉ែត្រទៅតំបន់ទឹកធ្លាក់ភ្នំខៀវ ជាតំបន់សក្ដានុពលទាក់ទាញបំផុតនៅខេត្តប៉ៃលិន។ ទីកម្សាន្តនេះមានភាពទាក់ទាញដោយសារមានទឹកជ្រោះ ៩ ជាន់ ហើយអាជ្ញាធរកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ។
លោកបញ្ជាក់ថា រមណីយដ្ឋាននេះពីមុនមានការវិនិយោគដោយឯកជន តែក្រោយពេលក្រុមហ៊ុនដកខ្លួន អាជ្ញាធរបានចូលគ្រប់គ្រងហើយដោយមានការយកចិត្តទុកដាក់ពីអភិបាលខេត្ត បានស្ថាបនាផ្លូវបេតុងប្រវែងជាង ៣ គីឡូម៉ែត្រ ដើម្បីអាចឲ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្តបានងាយស្រួល។
លោកបន្តថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ នឹងអាចបើកឲ្យភ្ញៀវទៅលេងបានក្នុងអំឡុងពេលចូលឆ្នាំចិនខាងមុខនេះ ហើយនឹងក្លាយជាតំបន់ទេសចរណ៍ធំបំផុតនៅខេត្តប៉ៃលិន។
ខេត្តប៉ៃលិនមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទាំងវប្បធម៌ ប្រវត្តិសាស្រ្តនិងធម្មជាតិ។ កម្ពុជាថ្មីនឹងបង្ហាញត្រួសៗពីតំបន់ទេសចរណ៍នៅខេត្តប៉ៃលិនមានដូចជា៖
១. តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ៖
-ភ្នំយ៉ាត
-វត្តរតនៈសោភ័ណ ហៅវត្តកោងកាង (រចនាបទខ្មែរ-កូឡា)
២.តំបន់ទេសចរណ៍លក្ខណៈធម្មជាតិ
ក.តំបន់ទេសចរណ៍កែច្នៃ និងកសិ-ទេសចរណ៍មាន៖
-ចំការខ្នុរ ភូមិកូឡា
-ចំការសាវម៉ាវ
-ស្ទឹងត្រជាក់ចិត្ត
-អូរអែម
-ស្ទឹងកុយ
-ស្ទឹងប៉ៃលិន
-អន្លង់ខៀវ
-អូរធូរេន
-ស្ទឹងព្រំដែន
-អូរឈើក្រំ
ខ. តំបន់អេកូទេសចរណ៍លក្ខណៈធម្មជាតិ
-ទឹកធ្លាក់ភ្នំខៀវ (អូរតាវ៉ៅ)
-ទឹកធ្លាក់ក្បាលដំរី
៣.តំបន់ដែលទាក់ទាញទេសចរណ៍
+រមណីយដ្ឋានភ្នំយ៉ាត
+រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ
+រមណីយដ្ឋានចំការខ្នុរ ភូមិកូឡា
+រមណីយដ្ឋានម្លប់សាវម៉ាវ
+ រមណីយដ្ឋានអូរអែម
+ទឹកធ្លាក់ក្បាលដំរី
+ស្ទឹងប៉ៃលិន
+ អូរឈើក្រំ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


