Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​​ប្រេង​​ឡើង​​ខ្ពស់​​បំផុត​ក្នុង​ពេល​​៧​​ឆ្នាំ​​ចុង​ក្រោយ

បានផុស

នៅ

តម្លៃប្រេង​បាន​​កើន​ឡើង​ខ្ពស់​បំផុត​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ពោល​​គឺ​ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​កាល​​ពី​​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ដោយ​សារ​មាន​​បញ្ហា​ប៉ះ​ពាល់​ដល់​ការ​ផ្គត់​ផ្គង់ បន្ទាប់​ពី​​មាន​ការ​​វាយ​ប្រហារ​​ឈូង​សមុទ្រ Mideast Gulf ​បន្ថែម​លើ​ទិន្នផល​ផ្គត់​ផ្គង់​លំបាក​ស្រាប់។

ប្រេងឆៅ Brent បាន​កើន​ឡើង​០.៨៨​ដុល្លារ ឬ​ស្មើ​នឆង​១​%​​ដែល​​​មាន​​តម្លៃ​៨៧.៣៦​ដុល្លារ​អាមេរិកក្នុង​១​បារ៉ែល។ ចំណែក​ប្រេង​ឆៅរបស់​ក្រុម​ហ៊ុន​យក្សអាមេរិក West Texas Intermediate (WTI) បាន​កើន​ឡើង​ទៅ​១.២៣​ដុល្លារ​ ឬ​១.៥​% ដែល​​មាន​​​តម្លៃ៨៥.០៥​ដុល្លារ​ក្នុង​១​បារ៉ែល​។ ការធ្វើ​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្លាក់ចុះ ដោយ​សារ​វា​ជា​ថ្ងៃ​ឈប់​សម្រាក​រដ្ឋ​របស់​អាមេរិក។

សន្ទទស្សន៍​គោល​ទាំង​ពីរបាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៤​មក​​​​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្តី​បារម្ភ​​ពី​ការ​ផ្គត់​ផ្គង់​បាន​កើន​ឡើង​នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​គ្រុប​ Houthi របស់​ប្រទេស​យេម៉ែន​បាន​វាយ​ប្រហារ​បែប​ភេរវកម្ម​លើ​​អារ៉ាប់​រួម ដែល​អារិភាព​ទាំង​​​នេះ​​បង្ក​ឡើង​​រវាង​ក្រុមសម្ព័ន្ធ​អ៉ីរ៉ង់ និង​​ក្រុម​ចម្រុះ​ដឹក​នាំ​​ដោយ​​អារ៉ាប៊ីសាអូឌីត។

បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​យន្តហោះ(ដ្រូន)​​អត់​មាន​មនុស្ស​បើក និង​មីស៊ីល​​ដែល​បណ្តាល​ផ្ទុះ​សម្លាប់​មនុស្ស​៣​នាក់ អារ៉ាប់​រួម​បាន​និយាយ​ថា ខ្លួន​រក្សា​សិទ្ធិ​ឆ្លើយ​តប​ចំពោះ​ការវាយ​ប្រហារ​ភេរវកម្ម​ទាំង​នោះ។

ក្រុម​ហ៊ុន​ប្រេង​អារ៉ាប់​រួម ADNOC បាន​និយាយ​ថា ខ្លួន​​នៅ​​បន្ត​ធ្វើ​​​​សកម្មភាព​អាជីវកម្ម​ដើម្បី​ធានា​​ដល់​​ការ​ផ្គត់​ផ្គង់​ដោយ​គ្មាន​ការ​រំខាន​ទៅ​កាន់ទី​ផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ បន្ទាប់​ពី​ឧបទ្ទវហេតុ​ឃ្លាំង​ប្រេង Mussafah របស់​ខ្លួន។

បន្ថែម​លើ​នេះ​ ភាព​តាន​តឹង​​ពី​សមាជិក​អង្គការ​ OPEC+ រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ជា​មូល​ហេតុ​មួយ​ដែរ។

បន្ថែម​លើ​នេះ​ទៀត អ្នក​ផលិត​ប្រេង​មួយ​ចំនួន​នៅ​​អង្គការ​នៃ​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​កំពុង​តស៊ូ​ដើម្បី​បូម​ប្រេង​តាម​សមត្ថភាព​​របស់​​ខ្លួន​​ដែល​បណ្តាល​មក​ពី​​វិនិយោគ​តិច និង​ការ​ដាច់​ភ្លើង​ ​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​រុស្ស៊ី និង​សម្ព័ន្ធ​​មិត្ត​ដើម្បី​បន្ថែម​​​៤០​ម៉ឺន​បារ៉ែល​​ក្នុង​មួយ​ថ្ងៃ។

អ្នក​វិភាគ PVM លោក Tamas Varga បាន​និយាយ​ថា ៖«ជា​រួម​គឺ​ថា ស្ថានភាព​នឹង​​មិន​ល្អ​ប្រសើរ​ឡើយ​នា​ពេល​អនាគត​ដែល​ត្រូវ​បាន​ព្យាករ និង​កំណើន​តម្រូវ​ការ​ប្រេង​​​ដែល​មាន​ឧបសគ្គ​​លើ​ការ​ផ្គត់​ផ្គង់​​គឺ​ជៀស​មិន​ផុត​ដែល​នាំ​ឲ្យ​តុល្យភាពប្រេង​តឹង​តែង​ខ្លាំង»។

អ្នក​វិភាគ Goldman Sachs បាន​និយាយ​ថា ពួក​គេ​​គិត​ថា ការ​ស្តុក​ប្រេង​របស់​ប្រទេស OECD ​ធ្លាក់​ទៅ​កម្រិត​ទាប​បំផុត​គិត​ចាប់​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​២០០០ ​ដែល​​តម្លៃ​ប្រេង​​នឹង​កើន​ឡើង​​រហូត​ដល់​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នា​ចុង​ឆ្នាំ​នេះ៕​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម