Connect with us

សេដ្ឋកិច្ច

​តម្លៃប្រេងសាំង​លក់រាយ ​ធ្លាក់​ចុះ​ក្រោម ៤ ពាន់រៀល មួយលីត្រ

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈលក់រាយ​ក្នុងស្រុក​បន្តធ្លាក់ចុះ​ នៅ​ថ្ងៃអង្គារទី ៧ កក្កដា ២០២៦ ក្នុងនោះប្រេងសាំង​ធម្មតា​ មានតម្លៃ​ ៣៩៥០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ២០០ រៀល ធៀបនឹងសប្ដាហ៍មុន ចាប់តាំងពីផ្ទុះសង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ចំណែក​ឯ​ប្រេងម៉ាស៊ូត​លក់ក្នុងតម្លៃ ៤១០០ រៀល កើនឡើង ១០០ រៀល។ ​តម្លៃនេះ ​នឹង​អនុវត្តចាប់ពីថ្ងៃទី ០៧ កក្កដា ២០២៦​ រហូតដល់ពេល​ជូន​ដំណឹង​ថ្មី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជ​រដ្ឋាភិបាលបានបន្ត​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ ក្នុងគោល​បំណង​ជួយ​សម្រួលជីវភាពរបស់ប្រជាពលរដ្ឋ​, បញ្ចុះតម្លៃ​១សេន​ដុល្លារ​ ​បន្ថែម​​ទៀត​ក្នុងមួយ​លីត្រ នៅ​ពេល​ដែល​ប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរ​ជាតិកើន​លើស​ពី​១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះ​ពន្ធ​នាំចូល​ដល់សូន្យ ​និង​បញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និង​ប្រេងម៉ាស៊ូត ​ដល់សូន្យ។​

​បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និង​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើប្រេង​សាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម