ព័ត៌មានជាតិ
ខេត្តកំពង់ចាម រៀបចំការបោះជំរុំរយៈពេល១សប្តាហ៍ ដើម្បីជាការជំរុញការអភិវឌ្ឍសមត្ថភាពយុវជន
ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមយុវជន បានរៀបចំពិធីបោះជំរុំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកវិទ្យាក្រោមម្លប់សន្តិភាព ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ ក៏មានការចូលរួមផងដែរពីសំណាក់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មកពីតាមបណ្តាលវិទ្យាល័យក្នុងស្រុក-ក្រុងទាំង១០ ទូទាំងខេត្តកំពង់ចាម សរុបប្រមាណជាង៧០០នាក់។ ពិធីបោះជំរុំនេះ រៀបចំធ្វើឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅវិទ្យាល័យស្គន់ ស្រុកជើងព្រៃ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញលើកទឹកចិត្តដល់ក្រុមយុវជនទាំងអស់ ត្រូវចេះយកអ្វីដែលបានធ្វើ និងជួបជុំនៅពេលនេះ យកទៅអនុវត្តន៍បន្តនៅតាមសាលា និងតាមសហគមន៍ខ្លួនវិញ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានមនុស្សមានសមត្ថភា ពនិងចំណេះវិជ្ជាច្រើនសំបូរបែប។ ចំណែក ក្រុមយុវជនមកពីតាមបណ្តាលវិទ្យាល័យជាច្រើនទូទាំងខេត្តកំពង់ចាម ដែលបានចូលរួមការបោះជំរុំយុវជននេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយពួកគេអាចជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ថ្មីៗ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងចាក់ស្រោចពេញផ្ទៃប្រទេសទាំងដូសទី១ រហូតដល់ ដូសទី៣ជាដូសជំរុញ និងបន្តចាក់ជូនដូសទី៤ទៀត ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងអាចជួបជុំគ្នាដូចពេលនេះ។

យុវជន ក៏បានបន្ថែមទៀតថា ក្នុងនាមយុវជនសម័យនេះ គឺត្រូវទទួលនូវអ្វីដែលថ្មីៗ តាមបែបវិទ្យាសាស្ត្រជឿនលឿនថ្មីៗ និងចេះរួបរួមគ្នាជាផ្លុងមួយ ដើម្បីការអភិវឌ្ឃន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ពោល គឺជាយុវជនត្រូវធ្វើយ៉ាងណាក្លាយខ្លួនឲ្យជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គមជាតិផងដែរ៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


