ព័ត៌មានជាតិ
កម្ពុជា ទទួលបានចំណូលពីផលនេសាទជាង ១៧០០លានដុល្លារឆ្នាំ២០២១ ថយចុះជាងឆ្នាំមុន
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា ក្នុងឆ្នាំ២០២១ រដ្ឋបាលជលផលទទួលបានផលនេសាទសរុបចំនួន ៨៥៦ ៤០០តោន ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបានចំនួន ៣៨៣ ០៥០តោន សមុទ្រចំនួន ១២៥០០០តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣៤៨ ៣៥០តោនដែលគិតសរុបជាប្រាក់ស្មើនឹង ១៧១២ ៨០០ ០០០ដុល្លារអាមេរិក។

របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៤ ខែមករា ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២០ កន្លងទៅ ឃើញថា មានការថយចុះគួរឱ្យកត់សម្គាល់។ ក្នុងនោះនៅឆ្នាំ ២០២០ ផលិតផលជលផលសរុបមានចំនួន ៩៣ម៉ឺនតោន ផលិតផលទឹកសាប មានចំនួន ៤១ម៉ឺនតោន ផលិតផលសមុទ្រ មានចំនួន១២ម៉ឺនតោន និងផលិតផលវារីវប្បកម្មចំនួន ៤០ម៉ឺនតោន។
ជាមួយគ្នានេះតម្លៃប៉ាន់ស្មានសរុបនៃផលិតផលនេសាទទឹកសាប និងសមុទ្រមានចំនួនជាង ១ពាន់លានដុល្លារអាមេរិក និងផលិតផលវារីវប្បកម្មចំនួនជាង ៨០០លានដុល្លារអាមេរិក។
របាយករណ៍ដដែលបានបន្តថា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលនេសាទបានចំនួន ៣ ៤៦៩តោន មានការថយចុះខណៈឆ្នាំ២០២០នេះ កម្ពុជានាំចេញក្នុងបរិមាណសរុប ៣៥៩០តោន ។
លោក វេង សាខុន បានណែនាំដល់រដ្ឋបាលជលផលសិក្សាអំពីការពង្រីកទីតាំងធ្វើវារីវប្បកម្មទាំងទឹកសាប និងសមុទ្រដោយធ្វើការកៀរគរ និងសហការជាមួយវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស -សិក្សាពីលទ្ធភាពស្តារបឹងទន្លេឆ្មា ដើម្បីធ្វើវារីវប្បកម្មឬហ៊ុំព័ទ្ធជាកន្លែងអភិរក្សពូជត្រីរបស់ជាតិ។

ទមម្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានជំរុញការស្រាវជ្រាវពូជត្រីទាំងត្រីទឹកសាប និងទឹកប្រៃនៅតាមគ្រប់ស្ថានីយ និងមជ្ឈមណ្ឌលស្រាវជ្រាវបង្កាត់ពូជត្រីរបស់រដ្ឋ ឯកជន ត្រូវបន្តជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវារីវប្បករចងក្រងបណ្តាញឬបណ្តុំវារីវប្បកម្ម ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព ទីផ្សារ តម្លៃនិងឥណទាន៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


