ព័ត៌មានជាតិ
អគ្គិសនីកម្ពុជាចាប់ផ្តើមសាងសង់ខ្សែបញ្ជូនអគ្គិសនីពីភ្នំពេញទៅព្រំដែនឡាវ
អគ្គិសនីកម្ពុជាបានចាប់ផ្តើមសាងសង់ខ្សែបញ្ជូនអគ្គិសនីដែលមានថាមពល ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវសម្រាប់ផ្គត់ផ្គង់ថមពលជាពិសេសឱ្យទាន់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ លោក ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា គម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និងចាប់ផ្តើមអនុវត្តចាប់ពីដើមខែមករា ឆ្នាំ២០២២ នេះតទៅហើយគ្រោងនឹងបញ្ចប់ទៅតាមកាល កំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនីនៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

លោកអគ្គនាយករងបានបន្តថាដូចនេះ អគ្គិសនីកម្ពុជា សូមសំណូមពរដល់ អាជ្ញាធរខេត្តកណ្តាលមេត្តាផ្ដល់ការគាំទ្រ ព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាជន និងអាជ្ញាធរដែនដីពាក់ព័ន្ធផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបាន ដោយជោគជ័យ។

ជាការឆ្លើយតប លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលបានសំណូមពរដល់ខាងអគ្គីសនីកម្ពុជាពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះឱ្យបានលឿន។
លោកអភិបាលរងខេត្តបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួលការងារនេះពេលដែលក្រុមការងារអគ្គិសនីចុះទៅប្រកបដោយភាពរលូន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


