Connect with us

ព័ត៌មានជាតិ

បញ្ចុះតម្លៃអគ្គិសនីអាជីវកម្មក្នុងវិស័យទេសចរណ៍ ១៥% ពីខែធ្នូ ដល់ឆ្នាំដើម ២០២៤

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការ​អនុគ្រោះ​ថ្លៃលក់អគ្គិសនីសម្រាប់បរិមាណអគ្គិសនី ដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីសម្រួលដល់អ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើម​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ ខែ កន្លងមក របស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និងលក្ខខណ្ឌ ដូចខាងក្រោម ៖

អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍

– អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល)

– អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃ លក់ជាដុល្លារ)

– អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ

– អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់

– លើកលែងតែអតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខា ភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ។

បើតាមអគ្គិសនីកម្ពុជា ចំពោះលក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែ ដែលលើសពីមធ្យមភាគក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ កន្លងមក ក្នុងលក្ខខណ្ឌធម្មតា។ ការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ ។

រយៈពេលដែលត្រូវបញ្ចុះថ្លៃ ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤។ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់ អគ្គិសនី​របស់ខ្លួន ស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់​ខ្លួនកំពុង​ប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម