ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុនបញ្ជូនខ្សែបណ្តាញអគ្គិសនីផេសថិកកើនឡើងខ្ពស់ក្នុងត្រីមាសទី២ឆ្នាំនេះ
ក្រុមហ៊ុន ផេសថិក(ខេមបូឌា) ដែលជាក្រុមហ៊ុនបញ្ជូនខ្សែបណ្តាអគ្គិសនី និងបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា បានរាយការណ៍អំពីការទទូលបានចំណូលសរុបចំនួន បានកត់ត្រាត្រឹម ២៣ ៥៩៣ លានរៀល សម្រាប់ត្រីមាសទី២ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កើនឡើង ១៣៨,១% បើប្រៀបធៀបទៅនឹងត្រីមាសទីបីនៃឆ្នាំហិរញ្ញវត្ថុ២០២៤ មានចំនួនត្រឹម ៩ ៩០៩លានរៀល។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីចុងសប្តាហ៍មុន គិតត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុប មានចំនួន ៩៤៣ ៨៨៨ លានរៀល តំណាងឲ្យការកើនឡើងចំនួន ២៦ ៣៣៣ លានរៀល ឬ ២,៩% បើប្រៀបធៀបនឹងចំនួន ៩១៧ ៥៥៥ លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង មូលធនសរុបចំនួន (១៥ ៩២០ ) លានរៀល តំណាងឲ្យការថយចុះចំនួន ១៤ ៦២៩ លានរៀល ឬ ១ ១៣៣,២% បើប្រៀបធៀបនឹងចំនួន (១ ២៩១) លានរៀល នៃការិយអន្តរកាលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
លោក Paul Lim Pay Chuan នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនបានថ្លែងនៅក្នុងរបាយការណ៍ដែលផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាថា៖« ត្រីមាសកន្លងទៅនេះ គឺជារយៈពេលនៃការផ្លាស់ប្តូរមួយ ជាមួយនឹងឧបសគ្គ និងសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្នសម្រាប់ពួក យើងនៅ ក្រុមហ៊ុន ផេសជិក ( ខេមបូឌា) ។ យើងដឹងថាខែកន្លងមកមិនងាយស្រួលនោះទេ ហើយខ្ញុំចង់ទទួលស្គាល់ និងអរគុណម្ចាស់ភាគហ៊ុនរបស់យើងសម្រាប់ការអត់ធ្មត់ និងការគាំទ្ររបស់អ្នកបន្តនៅពេលយើងធ្វើការឆ្លងកាត់ដំណាក់ កាលដ៏សំខាន់នេះនៅក្នុងដំណើររបស់យើង»។

លោកថា ការខាតបង់របស់ក្រុមហ៊ុនមុនពេលបង់ពន្ធមានចំនួន ៦ ៨៥២ លានរៀល ដែលបង្ហាញពីការប្រសើរឡើងចំនួន ៤ ៩៥៨ លានរៀលពីការខាត បង់នៅត្រីមាសមុខមុនពេលបង់ពន្ធចំនួន ១១ ៤១០ លានរៀល។
បើយោងតាមលោក Paul នៅខ្សែបញ្ជូនតាតៃរបស់របស់ក្រុមហ៊ុន និងបានបញ្ចប់ដោយជោគជ័យនូវរសៀគ្វីពេញលេញមួយ ដើម្បីផ្តល់ថាមពលដល់រោងចក្រស៊ីម៉ងត៍ CONCH ដែលមាន ប្រវែងផ្លូវ ៦៥ គីឡូម៉ែត្រ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ នេះគឺជាដំណាក់កាលប្រតិបត្តិការដ៏សំខាន់មួយរបស់ក្រុមហ៊ុន។ ការងារខ្សែបណ្តាញដែលនៅសេសសល់ឆ្ពោះទៅស្ថានីយរងខេត្តកោះកុងកំពុងដំណើរការ។

លោកបានថ្លែងបន្តទៀតថា៖«គម្រោងខ្សែបណ្តាញក្រោមដីរបស់យើងក្រោមការផ្តល់មូលនិធិពី JICA បានឈានដល់ការរីកចំរើនគួរឲ្យចាប់អារម្មណ៍។ យើងបានបញ្ចប់ការផលិត និងដំឡើងរន្ធទាំងអស់សម្រាប់ការភ្ជាប់ខ្សែបណ្តាញ ហើយខ្សែចំនួន ១៦ ក្នុង ចំណោម ១៨ ខ្សែត្រូវបានតភ្ជាប់ដោយជោគជ័យ។ ការងារចុងក្រោយនៅលើវិសាលភាពដែលនៅសេសសល់រួមមានការ ការពារបំពង់ ការសាងសង់ស្ពានខ្សែកាប និងរចនាសម្ព័ន្ធជំនួយកំពុងដំណើរការយ៉ាងល្អ ដោយបង្ហាញពីសមត្ថភាពរបស់ ក្រុមការងារយើងក្នុងការផ្គត់ផ្គង់នូវរហដ្ឋារចនាសម្ព័ន្ធស្មុគស្មាញជាមួយនឹងភាពជាក់លាក់ និងល្បឿនដ៏ល្អប្រសើរ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


