ព័ត៌មានជាតិ
ប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជួបពិភាក្សាការងារ ដើម្បីកសាងភាពជឿទុកចិត្តគ្នា
លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានជួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ទោ សវៈរ៉ាត សែងផុន មេបញ្ជាការយោធភូមិភាគទី២ កងទ័ពភូមិន្ទថៃ ប្រធានគណៈកម្មាធិការ ថ្នាក់យោធភូមិភាគថៃ-កម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅច្រកជាំសាង៉ាំ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានលើកឡើងថា កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពស្និទ្ធស្នាល ពង្រឹងពង្រីកកិច្ចសហការល្អលើគ្រប់វិស័យ សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍ តំបន់ព្រំដែន នៃយោធភូមិភាគទាំងពីរ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ហើយក៏ដើម្បីកសាងភាពជឿជាក់ទុកចិត្តគ្នាទៅវិញទៅមក សហការផ្តល់ព័ត៌មានរវាងគ្នា និងគ្នា និងរួមគ្នាដោះស្រាយបញ្ហានានា តាមរយៈយន្តការ និងកិច្ចចរចារដោយសន្តិវិធី។

បើតាមលោកឧត្តមសេនីយ៍ឯក ពៅ ហេង យោធភូមិភាគទី៤ នឹងស្នើសុំគោលការណ៍ថ្នាក់លើ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៣ នៅខែឧសភា ឆ្នាំ២០២២ ខាងមុខ ប្រសិនបើសភាពការណ៍កូវីដ-១៩ អំណោយផល។ លោកមេបញ្ជាការរូបនេះ អះអាងថា កងកម្លាំងនៃប្រទេសទាំងពីរ នឹងរួមសហប្រតិបត្តិការក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការការពារបង្ការរោគត្បាតកូវីដ-១៩ ហើយលោក បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានបង្កលក្ខណៈសម្របសម្រួល និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងការបញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់ទៅប្រទេសថៃ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ