វប្បធម៌ ជំនឿ
ទាយលម្អិត «វក» អាយុ ៤២ កើតឆ្នាំ ១៩៨០ យីអ៊ុនរឿងលុយកាក់មិនល្អ តែឋានៈសង្គមឡើងខ្លាំង
រាសីចក្រស្វាលោហៈ សម្គាល់លើ មនុស្សកើតឆ្នាំ ១៩៨០ (វក) ទោះជាទូទៅ ហោរាសាស្ត្រសម្រាប់មនុស្សឆ្នាំវក ឆ្នាំ ២០២២ ជាឆ្នាំខ្លាទឹក នាំមកនូវការប៉ះទង្គិច តែអ្នកកើតឆ្នាំ១៩៨០ នឹងមានអំណោយផលសម្រាប់កសាងសមិទ្ធិផលទាក់ទិននឹងការច្នៃប្រឌិត ការផ្លាស់ប្តូរវិជ្ជាជីវៈ និងរៀន ជំនាញថ្មីៗជាជាងការបើកហាងថ្មី។

ដោយសារនេះ ជាពេលវេលាអំណោយផលសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈ វិធីថ្មីដើម្បីរកលុយមិនកបដូចការកសាងឋានៈទេ។ ឋានៈមានឡើងតែលុយអាចខាតខ្លះ។ នេះជាឆ្នាំសម្ងំចាយលុយ ដើម្បីរៀននិងបង្កើនឥទ្ធិពល មិនមែនជាឆ្នាំឱបក្រសោបប្រមូលលុយចូលឡើយ។
ឆ្នាំនេះក៏ល្អសម្រាប់ការពិសោធន៍ និងស្វែងយល់ក្នុងវិស័យការងារ ភាពជាអ្នកដឹកនាំ និងគុណធម៌ ជាជាងការកសាងផ្នែកហិរញ្ញវត្ថុ និយាយរួម ប្រើលុយចេញអ្នកនឹងប្រើត្រូវ ហើយជោគជ័យ តែបើប្រមូលលុយចូលនឹងមានបញ្ហាក្តៅរមាស់។ កុំខ្លាចការផ្សងព្រេងថ្មីលើដីធ្លី ឬ ធនធានមនុស្ស ព្រោះអ្វីដែលអស្ចារ្យអាចចេញពីពេលនេះនៅ៣ឆ្នាំក្រោយ។
ហោរាសាស្ត្រហិរញ្ញវត្ថុឆ្នាំ ២០២២សម្រាប់វក១៩៨០ ទស្សន៍ទាយថា គ្មានអ្វីអស្ចារ្យកើតមានគួររំភើប មានតែចំណាយ ប៉ុន្តែគ្មានការចំណាយណាមួយខកចិត្តទេទេ។ ចំណូលអាជីពនឹងមានស្ថិរភាពការ ខ្ចីលុយគេបណ្ដាក់ត្រូវហាមឃាត់។
ដំណាក់កាលទីពីរនៃឆ្នាំនេះ ចាប់ពីខែ ៧ ចិនឡើង (ខែកញ្ញា) នឹងនាំមកនូវដំណឹងល្អសម្រាប់ នៃការបង្កើនផលដែលមិនធ្លាប់រំពឹងទុក។ បើធ្វើការ ចូរធ្វើឲ្យចៅហ្វាយជាស្រី្ត យកបុគ្គលិកចូលថ្មី យកមនុស្សស្រីដែរ។
រាសីចក្រផ្នែកសុខភាពល្អ តែខាងទំនាក់ទំនងស្នេហា និងសាច់ញាតិចុះខ្សោយ។ ចំណែកការនិយាយស្តី បែរជាមានគេស្តាប់តាមច្រើន ព្រោះជាចក្រអំណាចខាងសង្គម មិនមែនហិរញ្ញវត្ថុ ឆ្នាំនេះសម្បូរវោហា និយាយស្តីបានល្អពេញមួយឆ្នាំ និងក្លាហានចេញមុខលើឆាកសាធារណៈច្រើន។

សែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖ ប្រើសំពត់ ខោអាវ ពណ៌ស ឬខៀវ ឬ បៃតង ។ សែនផ្កា នំ និងផ្លែឈើពណ៌បៃតង ដូចជាក្រូចថ្លុង ម្នាស់ ទំពាំងបាយជូខៀវ ក្រូចខ្វិចខៀវ និងឪឡឹក ។ សែនផ្ទះឯងឲ្យស្រេចមុនម៉ោង ៨ ព្រឹក សឹមចេញទៅផ្ទះគេ ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ៧ ឬលេខ៨ ។ ដូរស្លាកនានាសូមយក ៧៨ ឬ ៨៧ ។ គោរពជំនាងផ្ទះនិងព្រះភូមិ មុនចេញដើរ គោរពជីដូនជីតា គ្រូបាធ្យាយ មុនចូលដំណេក៕
គ្រូ ណុប
ចុចអាន៖មើលរាសីខែឆ្នាំទាំង ១២ ក្នុងអំឡុងខែ មករា ដល់ មីនា ល្អអាក្រក់ឬយ៉ាងណា
ចុចអាន៖ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត
ចុចអាន៖ហូបអាហារ និងផ្លែឈើនេះ ក្នុងថ្ងៃចូលឆ្នាំ ដូចនាំលាភសំណាងពេញមួយឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


