វប្បធម៌ ជំនឿ
ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “មមី មមែ វក” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
ឆ្នាំមមី
ជីវិតប្រែពីលំបាកទៅស្រួល។ អ្នកនឹងទទួលបានឱកាសការងារល្អៗ ព្រមទទួលបានសំណាងដែលមិនធ្លាប់រំពឹងទុក។ បញ្ហាជីវិតចាប់ផ្ដើមរសាយ មានលុយហូរចូលបន្ថែម រីឯគ្រួសារទទួលបានភាពរីករាយ មានតែសំណើច។ សេះរៀបការរួច ប្រទះតែសុភមង្គលជាមួយដៃគូ។ សេះនៅលីវ ដរាបណាអ្នកបានចំណាយពេលច្រើនជាមួយគ្នា អ្នកនឹងចាកចេញពីជីវិតនៅលីវជាមួយគ្នា។

សេះ បន្តជួបសំណាងល្អក្នុងកំលុងពេលនេះ ដោយអាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការងារ។ ដោយសារលទ្ធផលការងារវិជ្ជមាន អ្នកនឹងទទួលបានការកោតសរសើរ និងការតំឡើងប្រាក់ខែ។
យ៉ាងណាមិញ ចូររៀបចំផែនការហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន កុំផ្ដោតតែរ៉ាប់រងការចំណាយ ដោយភ្លេចសន្សំពីប្រាក់ចំណូលឱ្យសោះ។ អ្នកអាចប្រមូលទ្រព្យសម្បត្តិច្រើនកាលណា លើកលែងចេះទុកដាក់ត្រឹមត្រូវ។
ឆ្នាំមមែ
ទាំងអាជីព និងការរកស៊ី មានគូប្រជែងច្រើន តម្រូវឱ្យអ្នកខំប្រឹងប្រណាំងប្រជែងខ្លាំងដែរ។ សំណាងល្អមិនសូវឡើង ការរស់នៅតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

រាសីរបស់អ្នកនឹងមានភាពច្របូកច្របល់គួរសម ជាពិសេសមនោសញ្ចេតនា ជោគជតារាសី ហាក់វិលវល់ណាស់។ ដូច្នេះហើយត្រូវអត់ធ្មត់បន្ថែមទៀត បើអាចជួបនរណាម្នាក់ដែលណែនាំដោយមិត្តភក្តិ ឬសមាជិកគ្រួសារ ចូរហ៊ានសាកល្បង។
ទ្រព្យសម្បត្តិរបស់ពពែ មិនស្ថិតស្ថេរប៉ុន្មានទេ ហើយមានហានិភ័យនៃការក្ស័យធន ឬខាតបង់ហិរញ្ញវត្ថុយ៉ាងធំ។ គួរកុំវិនិយោគក្នុងពេលនេះអី បើមិនដូច្នេះទេនឹងខាតបង់ជាមិនខាន។
ឆ្នាំវក
ឆាកជីវិតភព្វប្រសព្វនឹងភាពខ្មៅងងឹតខ្លាំងជាងមុន។ អ្នកនឹងមានរឿងឈឺក្បាលច្រើន ចំណែកហិរញ្ញវត្ថុ ការវិនិយោគ និងស្នេហា ក៏មានឧបសគ្គច្រើនដែរ។

ក្នុងសប្ដាហ៍នេះ នឹងជួបការលំបាកខ្លាំងក្នុងការងារ។ នៅពេលនេះ អ្នកគួរតែស្វែងរកដំបូន្មានពីមនុស្សចាស់ដែលមានបទពិសោធន៍ ដោយព្រមទទួលយកការពិតជាជាងការរត់ចេញ។
ដោយសាររាសីធ្លាក់ចុះក្នុងការងារ វានឹងនាំឲ្យទ្រព្យធ្លាក់ចុះផងដែរ។ ប្រាក់ចំណូលនឹងថមថយជាងមុន។ ទោះបីមិនសូវជួបសំណាងច្រើនក្ដី ចូរធ្វើបុណ្យឱ្យបានច្រើន ជាពិសេសអ្នកដែលកើតក្នុងឆ្នាំ២០១៦ និងឆ្នាំ១៩៨០៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ម្សាញ់” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ