វប្បធម៌ ជំនឿ
ហោរាសាស្ត្ររបស់អ្នកកើតឆ្នាំ “វក រកា ច កុរ” សម្រាប់ថ្ងៃទី១៩ ឧសភា-១៧ មិថុនា
យោងតាមហោរាសាស្រ្តចន្ទគតិ គិតតាមក្បួនចិន ជោគជតារាសីមនុស្សកើតឆ្នាំ វក រកា ច កុរ ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានទស្សន៍ទាយដូចតទៅ៖
ឆ្នាំវក (ស្វា)

សំណាងរបស់ស្វាជាទូទៅនឹងស្ថិតស្ថេរក្នុងខែនេះ ហើយនឹងមិនមានការផ្លាស់ប្តូរអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មួយរយៈនេះការងាររបស់អ្នកនឹងមានភាពយឺតយ៉ាវបន្តិច ចំណែកប្រសិទ្ធភាពការងាររនឹងនៅដដែល។ ចូរកុំធ្វើការសម្រេចចិត្តណាមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដែលប្រថុយប្រថានក្នុងខែនេះដាច់ខាត ហើយកុំងាយទុកចិត្តមិត្តភក្តិពេលធ្វើជំនួញជាមួយគ្នា បើមិនដូច្នេះទេ អ្នកនឹងងាយបាត់បង់ណាស់។
ដោយសាររាសីការងារស្រុតចុះ ចូរស្វាញែកពេលសម្រាប់សម្រាក ហើយកុំធ្វើការដល់ថ្នាក់ភ្លេចបាយភ្លេចទឹក ឬភ្លេចមើលថែខ្លួនឯង។
ឆ្នាំរកា (មាន់)

ជារួមរាសីរបស់មាន់ល្អមធ្យម។ បើនិយាយពីអាជីពវិញ នៅកន្លែងការាងារ អាចមមាញឹកជាងមុន ខណៈទំនាក់ទំនងរវាងអ្នក និងមេកោយ ឬមិត្តរួមការងារ មានភាពល្អប្រសើរជាធម្មតា។
ផ្នែកមនោសញ្ចេតនា មាន់នៅលីវនឹងជួបមនុស្សភេទផ្ទុយដែលខ្លួនពេញចិត្ត។
ឆ្នាំច (ឆ្កែ)

សំណាងរបស់អ្នកនឹងវិលមករកភាពស្ថិតស្ថេរវិញ ហើយនឹងមិនមានការប្រែប្រួលអ្វីធំដុំឡើយ។ ទោះបីជាយ៉ាងណាបើនិយាយពីអាជីព គួរតែឧស្សាហ៍ព្យាយាមជាងនេះ។ មានតែការខិតខំប្រឹងប្រែងច្រើនជាងមុនប៉ុណ្ណោះ ទើបនាំឱ្យអ្នកនឹងទទួលបានរង្វាន់យ៉ាងគាប់ចិត្ត។ ទន្ទឹមនឹងនេះ គួរតែរក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ដើម្បីបានជាខ្នងបង្អែក ប្រសិនមាន Hater ចង់ធ្វើបាបពីក្រោយខ្នង។
ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់មាន់ក៏កើនឡើងដែរ ប៉ុន្តែចូរចាយវាយដោយសន្សំទុកខ្លះ។ អ្នកមិនគួរចំណាយច្រើនហួសហេតុ និងខ្ជះខ្ជាយឡើយ ត្រូវព្យាយាមទិញរបស់ដែលត្រូវការប៉ុណ្ណោះ។
ឆ្នាំកុរ (ជ្រូក)

លាភសំណាងជ្រូកមានលំនឹងល្អ បើទោះបីជាមិនមានភាពប្រសើរឡើងខ្លះក៏ដោយ ក៏ការធ្លាក់ចុះនោះមិនធំដុំអ្វីដែរ។
អ្នកចំណូលថ្មី ទើបតែចូលបម្រើការងារក្នុងក្រុមហ៊ុនឬស្ថាប័ន អាចសម្រេចបានការតំឡើងឋានៈ និងប្រាក់ខែ។
អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន ទទួលបានផលិតផលថ្មី ហើយមានឱកាសចំណេញច្រើន។ ដោយសារឱកាសផ្នែកអាជីវកម្មល្អ ដូច្នេះផ្នែកហិរញ្ញវត្ថុក៏ល្អប្រសើរដែរ៕
អត្ថបទ៖ សន្យា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


