វប្បធម៌ ជំនឿ
វក គ្មានអ្នកណារារាំងអ្នកបានឡើយក្នុងឆ្នាំ២០២៤
រាសីចក្រអ្នកកើតឆ្នាំវក (ស្វា) អាចមានឱកាសច្រើនឡើងក្នុងឆ្នាំរោង២០២៤នេះ មិនថាទាំងភាពសុខដុមជាមួយថាមពលនៃផ្នត់គំនិតសុភាពចាស់ទុំល្អជាងមុន អ្នកអាចទទួលបានការគោរពនិងឱ្យតម្លៃអំពីសប្បុរសភាព និងការមានជំនាញទំនាក់ទំនងយ៉ាងត្រឹមត្រូវទាំងអាជីពនិងស្នេហា។
នេះជាឆ្នាំដែលស្នេហាអាចរីកចម្រើន និងហើយលុយកាក់រីកមាឌ។ អ្នកអាចមានភាពរំខាន់ពីញាតិដែលមកពឹងពរតែឱ្យកាន់តែច្រើន អ្នករីកចម្រើនកាន់តែខ្លាំង។
តើឆ្នាំ ២០២៤ ល្អសម្រាប់វកពិតមែនទេ?
១០០ភាគរយ មនុស្សមានរាសីចក្រវក កំពុងបោះជំហានចូលទៅក្នុងទីតាំងដ៏រឹងមាំនៅក្នុងរាសីចក្រចិនសម្រាប់ឆ្នាំ ២០២៤(១៨ឆ្នាំមានម្តង) ដោយបានចុះចតជាសញ្ញាសំណាងបំផុតទីពីរក្នុងជីវិតពួកគេ។ ពួកគេនឹងមានអ្វីដែលមិនធ្លាប់មាន។
រាសីចក្ររោងឈើនឹងជួយមនុស្សឆ្នាំវក ដើរតួយ៉ាងធំក្នុងការប្រមូលសំណាងបន្ថែមលើថាមពលអាជីពមានស្ថេរភាពអ្នកអាចជួបមនុស្សថ្មីដែលជួយអ្នកពេញដៃជើង ដូច្នេះអ្នកអាចចំណាយពេលវេលា និងថាមពលពង្រឹងសាជីវកម្ម ឬពង្រីកអាជីវកម្ម ច្បាមឱកាសហិរញ្ញវត្ថុដែលអាចមានប្រភពមកពីមនុស្សតូចទាប។
ប្រុងប្រយ័ត្នមានការបង់ខាតជាមួយអ្នកធំដុំ ហើយយកចិត្តទុកដាក់ចំពោះសុខមាលភាពចិត្ត អ្នកក្រោមបង្គាប់វិញដោយសារថានេះជាឆ្នាំ តារាបរិវារ ដែលអ្នកធំនាំបញ្ហាអ្នកតូចនាំលាភ។
នៅឆ្នាំ ២០២៤នេះមនុស្សកើតឆ្នាំវក ស្ថិតនៅក្នុងឆ្នាំទីប្រាំបួននៃវដ្ដដប់ពីរឆ្នាំរបស់ចិន ហើយជាយុគ ចុងក្រោយនៃការប្រមូលផល។ នេះជាឆ្នាំមានឱកាសពេញទំហ៊ឹងក្នុងការបង្រួបបង្រួមអំណាចរបស់អ្នក ធ្វើគណនេយ្យទ្រព្យសម្បត្តិនិងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ខ្លួនអ្នកនិងគ្រួសារ។
ឆ្នាំនេះ សំណាងរបស់អ្នកឆ្នាំវក ៩៩ភាគរយ បានទៅវិស័យការងារ ដូច្នេះត្រូវចេះច្បាម ស្វែងរកមនុស្សពូកែថ្មីៗ ដើម្បីធ្វើការជាមួយ ។
សត្រូវនិងការប្រជែងនានានៅតែស្ថិតមកព័ទ្ធជុំវិញផ្ទះ និងក្រុមគ្រួសារតែ វាហាក់បីដូចជាសាក្សីនៃជោគជ័យនឹងភាពរឹងមាំរបស់អ្នកទៅវិញ។
វត្ថុសំណាងសម្រាប់មនុស្សឆ្នាំវក៖
សែនក្រូចនិងម្លិះ ចេកឬមៀន
ស្លៀកក្រហម សនិង ខៀវ ស៊ីជម្ពូរ
ថ្ងៃល្អ ចន្ទដល់សៅរ៍
ទិសខាងកើតនិងជើង៕

គ្រូ ឯម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


