ព័ត៌មានជាតិ
កម្ពុជា កំពុងសិក្សាការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញត្រង់ទៅសមុទ្រកែប
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាអំពីផលប៉ះពាល់ជំហានដំបូងជាមួយក្រសួងធនធានទឹក ពីគម្រោងបង្កើតផ្លូវដឹកជញ្ជូនត្រង់តាមផ្លូវទឹកពីភ្នំពេញទៅកាន់សមុទ្រខេត្តកែប។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះថា «យើងបានសិក្សា នឹងបានគោរពរាយការណ៍ទៅសម្តេសតេជោ ហ៊ុន សែន និងសម្តេច ស ខេង រួចហើយ ដោយសារយើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួន ដូចជា ខេត្តតាកែវ នឹងទទួលបានផលល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រធានបទ «ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ និងថែទាំផ្លូវ-ស្ពាន ឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប» កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
លោក ស៊ុន ចាន់ថុល បានអះអាងថា ក្រសួងនឹងសិក្សាលម្អិតអំពីផលប៉ះពាល់ និងខ្ទង់ចំណាយ ឲ្យបានឆាប់ ដើម្បីធ្វើយ៉ាងណាបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រដោយត្រង់ ដោយមិនចាំបាច់ឆ្លងកាត់តាមនីតិវិធីដូចសព្វថ្ងៃ នៅក្អមសំណ។
បើតាមលោក ស៊ុន ចាន់ថុល កិច្ចការងារនេះ ក្រសួងសាធារណការ នឹងលម្អិតបន្ថែមទៀត ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការវាយតម្លៃលើគម្រោងនេះ។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា គម្រោងនេះ ក្រសួងសាធារណការ បានសិក្សារជាមួយក្រសួងធនធានទឹក ដោយពិនិត្យលើផ្លូវច្បាប់ របស់គណៈកម្មាការទន្លេមេគង្គជំហានដំបូងរួចហើយ គឺពុំមានផលប៉ះពាល់នោះទេ ពោលគឺអាចធ្វើបាន៕
អត្ថបទ៖ ទូន សុផល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ