ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយកូវីដ ក្នុងមួយថ្ងៃនៅអាមេរិកអាចវ៉ាដាច់ជនរងគ្រោះនៅព្រឹត្តិការណ៍វាយប្រហារ ៩/១១
នាយកមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (CDC) លោក Robert Redfield បានចេញការព្យាករណ៍ថា បើយោងតាមនិន្នាការបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ដែលត្រូវបានកត់ត្រាក្នុងមួយថ្ងៃនៅសហដ្ឋអាមេរិក អាចវ៉ាដាច់ពីការស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហារ ៩/១១ ឬនៅកំពង់ផែ Pearl Harbor ។
ការព្រមាននេះធ្វើឡើងក្រោយពេលដែលអាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីចំនួនអ្នកស្លាប់ច្រើនជាង ៣,០០០ នាក់ពីជំងឺកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ។

លោក Redfield បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយក្រុមប្រឹក្សា CDC ស្តីពីទំនាក់ទំនងបរទេសកាលពីថ្ងៃព្រហស្បតិ៍ថា “យើងស្ថិតនៅក្នុងពេលវេលាដែលប្រហែលជា ៦០ ទៅ ៩០ ថ្ងៃទៀតយើងនឹងមានអ្នកស្លាប់ក្នុងមួយថ្ងៃច្រើនជាងយើងមាននៅព្រឹត្តិការណ៍ ៩/១១ ទៅទៀត” ។
ស្របពេលជាមួយគ្នានេះក្រុមប្រឹក្សាផ្នែករដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer ដើម្បីប្រើប្រាស់លើជនជាតិអាមេរិក ខណៈពេលដែលអ្នកជំនាញព្យាករណ៍ថា ការថយចុះចំនួនករណីឆ្លងប្រហែលជារហូតដល់ខែកុម្ភៈ ទោះបីមានការចាក់វ៉ាក់សាំងក៏ដោយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ១៥.៥ លាននាក់ ហើយយ៉ាងហោចណាស់មនុស្ស ២៩២,០០០ នាក់បានស្លាប់ ខណៈចំនួនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហារ ៩/១១ មានចំនួន ២,៩៩៦ នាក់ និងជាង ៦,០០០ នាក់ផ្សេងទៀតរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មន្ទីរបញ្ចកោណដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅតំបន់មជ្ឈិមបូព៌ា
ចុចអាន ៖ ក្រុមប្រឹក្សាអាមេរិកយល់ព្រមឲ្យចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


