ព័ត៌មានអន្ដរជាតិ
ហេតុអ្វី រុស្ស៊ី និង អ៊ុយក្រែន វ៉ៃដណ្តើមគ្នាគ្រប់គ្រងទីតាំង Chernobyl?
កម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដណ្តើមកាន់កាប់ទីតាំង Chernobyl ដែលជាទីតាំងវិទ្យុសកម្មនៃគ្រោះថ្នាក់រោងចក្រនុយក្លេអ៊ែរធ្ងន់ធ្ងរបំផុតក្នុងពិភពលោក និងជាកត្តាមួយដែលធ្វើឲ្យដួលរលំសហភាពសូវៀត។
ប្រធានាធិបតីរុស្ស៊ី លោក Volodymyr Zelenskiy បាននិយាយពីរោងចក្រនុយក្លេអ៊ែរលែងដំណើរការជាកន្លែងកើតឧបទ្ទវហេតុនៃការផ្ទុះដ៏សាហាវបណ្តាលឲ្យមនុស្សស្លាប់ក្នុងឆ្នាំ១៩៨៦មុនពេលរុស្ស៊ីដណ្តើមកាន់កាប់ថា ៖«អ្នកការពាររបស់ពួកយើងកំពុងលះបង់ជីវិតរបស់ពួកគេ ដូច្នេះសោកនាដកម្មឆ្នាំ១៩៨៦នឹងមិនកើតមានដដែលៗទៀតទេ»។

ប៉ុន្តែហេតុអ្វីបានប្រទេសទាំងពីរចង់បានទីតាំងរោងចក្រថាមពលដែលលែងដំណើរការ និងមានផ្ទៃដីរាប់រាប់សិបគីឡូម៉ែត្រនៅមានចម្ងាយវិទ្យុសកម្ម?
ចម្លើយតាមបែបភូមិសាស្ត្រគឺថា ទីតាំង Chernobyl ស្ថិតនៅលើផ្លូវខ្លីបំផុតពីប្រទេសបេឡារុស្សទៅទីក្រុងគៀវ របស់ប្រទេសអ៊ុយក្រែន ដូច្នេះវាជាខ្សែបន្ទាត់ដ៏ល្អសម្រាប់ការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ក្នុងការកាន់កាប់ទីតាំង Chernobyl អ្នកវិភាគយោធាប្រទេសលោកខាងលិចបាននិយាយថា រុស្ស៊ីគ្រាន់តែប្រើផ្លូវនេះដើម្បីវាយប្រហារយ៉ាងស្រួល និងលឿនបំផុតចេញពីបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តមួយរបស់ខ្លួន ឆ្ពោះទៅទីក្រុងគៀវ និងជាទីតាំងមូលដ្ឋានសម្រាប់កងទ័ពរុស្ស៊ី។
លោក James Acton អ្នកវិភាគនៅក្រុមអ្នកវិភាគសន្តិភាពអន្តរជាតិ Carnegie Endowment បាននិយាយថា ៖«វាជាមធ្យោបាយលឿនបំផុតពី A ទៅ B»។
លោក Jack Keane អតីតប្រធានបុគ្គលិកកងទ័ពអាមេរិកបាននិយាយថា ៖«ទីតាំង Chernobyl មិនមានសារៈសំខាន់ផ្នែកយោធាទេ» ប៉ុន្តែទីតាំងនេះស្ថិតនៅផ្លូវពីបេឡារុស្សទៅទីក្រុងគៀវ ដែលជាគោលដៅនៃយុទ្ធសាស្ត្រកាត់ផ្តាច់របស់រុស្ស៊ីដើម្បីផ្តួលរដ្ឋាភិបាលអ៊ុយក្រែន។
លោក Keane បានហៅថាជាផ្លូវមួយនៃកម្លាំងក្បាលម៉ាស៊ីនទាំង៤របស់រុស្ស៊ីដើម្បីវាយប្រហារអ៊ុយក្រែន ក្នុងនោះជាវិចទ័រទី២ពីបេឡារុស្ស ឆ្ពោះទៅភាគខាងត្បូងចូលទៅទីក្រុង Kharkiv របស់អ៊ុយក្រែន និងជាការរុញច្រានភាគខាងជើងនៃតំបន់ Crimea គ្រប់គ្រងដោយរុស្ស៊ីឆ្ពោះទៅទីក្រុង Kherson។

ការវាយប្រហាររួមគ្នានេះគឺជាការវាយប្រហារធំបំផុតលើរដ្ឋអឺរ៉ុបមួយនេះចាប់តាំងពីសង្គ្រាមលោកលើកទី២។
ការកាន់កាប់ Chernobyl ជាផ្នែកមួយនៃផែនការ ហើយមន្ត្រីអ៊ុយក្រែនជាន់ខ្ពស់ម្នាក់បាននិយាយថា ទីតាំងនេះត្រូវបានកម្លាំងរុស្ស៊ីដណ្តើមកាន់កាប់កាលពីថ្ងៃព្រហស្បតិ៍ បើទោះជាមន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់និយាយថា អាមេរិកមិនអាចបញ្ជាក់បានទេរឿងនេះ។
រ៉េអាក់ទ័រទី៤នៅ Chernobyl ដែលមានចម្ងាយ១០៨គីឡូម៉ែត្រពីទីក្រុងគៀវបានផ្ទុះក្នុងខែមេសា ឆ្នាំ១៩៨៦ កំឡុងពេលធ្វើតេស្តសុវត្ថិភាពមួយដែលបានបង្កើតជាពពកវិទ្យុសកម្មយ៉ាងខ្លាំងនៅទូទាំងអឺរ៉ុប និងឈានទៅដល់ភាគខាងកើតអាមេរិកថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


