ព័ត៌មានជាតិ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន ៣២% ចំណាយ ៤១៤ លានដុល្លារ
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោបច្ចុប្បន្នសម្រេចបាន ៣២% ហើយដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក ដែលការចំណាយនេះដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ Cambodia Airport Investment Co., Ltd (CAIC)។ នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន CAIC។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិលនិងក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា ៣ ដំណាក់កាល ក្នុងនោះទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ។ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួល បានអ្នកដំណើរប្រមាណ ៣០ លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងទាំងមូលនឹងត្រូវចំណាយទឹកប្រាក់សរុប ១.៥០០ លានដុល្លារ មិនបូកបញ្ចូលតម្លៃដី៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


