ព័ត៌មានអន្ដរជាតិ
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក
អាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍ ត្រូវបិទរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥ ដោយសារតែការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ដែលបណ្តាលមកពីអគ្គិភ័យនៅក្បែរនោះ។

ការបិទនេះធ្វើឲ្យប៉ះពាល់ខ្លាំងបំផុត ដោយបណ្តាលឲ្យជើងហោះហើរ ១ ៣៥១ជើងត្រូវលុបចោល និងប៉ះពាល់ដល់អ្នកដំណើររាប់សែននាក់នៅទូទាំងពិភពលោក។
ជើងហោះហើរដែលធ្វើដំណើរទៅព្រលាន Heathrow ត្រូវបានបង្វែរទៅអាកាសយានដ្ឋាននានាជំនួសវិញ រួមទាំង Gatwick, Charles de Gaulle និង Shannon ផងដែរ។

លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ដូចជា British Airways និង Virgin Atlantic បានលុបចោលជើងហោះហើរជាច្រើន ហើយយន្តហោះមួយចំនួនដែលលើផ្លូវឆ្ពោះទៅសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តហោះបកទៅកន្លែងចេញដំណើរវិញ ទោះហោះបានពាក់កណ្តាលទីហើយក៏ដោយ។
អគ្គិភ័យបានចាប់ផ្តើមនៅតំបន់ Hayes ភាគខាងលិចទីក្រុងឡុងដ៍ ហើយអ្នកពន្លត់អគ្គិភ័យប្រមាណ៧០នាក់និងរថយន្តពន្លត់ចំនួន១០គ្រឿង ត្រូវបានបញ្ជូនទៅដើម្បីគ្រប់គ្រងស្ថានការណ៍។

ស្របពេលជាមួយគ្នានោះ មនុស្សប្រមាណ១៥០នាក់ ក៏ត្រូវបានជម្លៀសចេញពីតំបន់នោះផងដែរ ខណៈមកទល់ពេលនេះ គេនៅមិនទាន់អំពីមូលហេតុបង្កជាអគ្គិភ័យនេះនៅឡើយទេ។
បន្ថែមពីលើការបិទអាកាសយានដ្ឋាន អគ្គិភ័យបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់ផ្ទះជាង ១៦ ៣០០ ខ្នងនៅក្នុងតំបន់ Hayes។
អាជ្ញាធរអាកាសយានដ្ឋាន Heathrow បានណែនាំអ្នកដំណើរ កុំធ្វើដំណើរទៅព្រលានឲ្យសោះ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ រហូតដល់ប្រតិបត្តិការចាប់ផ្តើមឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជើងហោះហើរតាមផ្លូវអាកាសនៅកម្ពុជាមានកំណើនខ្ពស់នៅដើមឆ្នាំនេះ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


