សេដ្ឋកិច្ច
កម្ពុជានឹងរៀបចំទិវាអាកាសចរណ៍លើកដំបូង នៅចុងសប្ដាហ៍នេះ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងរៀបចំទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា លើកទី១ នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញ សេដ្ឋកិច្ចទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា»។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឱ្យដឹងថា ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា លើកទី១ នឹងមានការរៀបចំពិធីអបអរសារទររួមមាន៖
ទី១៖ កម្មវិធី រត់ប្រណាំងលើផ្លូវយន្តហោះ (Runway Fun Run 5km) ទីតាំង៖ ផ្លូវយន្តហោះ នៃអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលវេលា៖ ចាប់ពីម៉ោង០៥៖៣០ព្រឹក ដល់ម៉ោង ៧៖៣០ព្រឹក។
ទី២៖ កម្មវិធីពិព័រណ៍ទិវាអាកាសចរណ៍ស៊ីវិលកម្ពុជា ទីតាំងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (VIP Terminal) ពេលវេលា៖ ចាប់ពីម៉ោង១០៖៣០ព្រឹក ដល់ម៉ោង០៩៖០០យប់។

សកម្មភាព តាំងពិព័រណ៍បង្ហាញផលិតផលសេវាកម្មអាកាសចរណ៍, ទស្សនាការដាក់តាំងយន្តហោះ ធន់តូច និងការបង្ហោះដ្រូន, ម្ហូបអាហារផលិតផលខ្មែរ (ផ្គត់ផ្គង់តាមអាកាសយានដ្ឋាន និងអាកាសយាន), ការប្រគុំតន្ត្រី និងការផ្តល់ជូនកាដូអនុស្សាវរីយ៍ជាច្រើន ពីក្រុមហ៊ុនអាកាសចរណ៍នានា៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


