ព័ត៌មានជាតិ
ជើងហោះហើរតាមផ្លូវអាកាសនៅកម្ពុជាមានកំណើនខ្ពស់នៅដើមឆ្នាំនេះ
ចំនួនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាសនៃអាកាសយានដ្ឋានអន្តរជាតិដែលគ្រប់គ្រងដោយក្រុមហ៊ុន VINCI Airports ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Cambodia Airports មានកំណើនជាង២០%នៅក្នុងខែមករាកន្លងទៅនេះធៀបទៅរយៈពេលដូចគ្នាឆ្នាំមុន។

ក្រុមហ៊ុន Cambodia Airports ជាសាខាមួយរបស់ក្រុមហ៊ុន VINCI Airports ដែលស្ថិតក្នុងចំណោមក្រុមហ៊ុន ធំៗលំដាប់ពិភពលោកចំនួន៥នៅក្នុងវិស័យអាកាសយានដ្ឋាន។ ជាមួយនឹងវត្តមានធ្វើប្រតិបត្តិការអស់ជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងការវិនិយោគមានតម្លៃទឹកប្រាក់៥០០លានដុល្លារអាមេរិក កន្លងមក បច្ចុប្បន្ននេះក្រុមហ៊ុន VINCI Airports កំពុងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាននៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន VINCI ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ចំនួនអ្នកដំណើរនៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់ក្រុមហ៊ុន Cambodia Airports កើនឡើង ២៥%នៅក្នុងខែមករាឆ្នាំ២០២៥នេះធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅអាកាសដ្ឋានអន្តរជាតិកម្ពុជាក៏កើនឡើង ២៣%ផងដែរនៅក្នុងខែមករាឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

ក្រុមហ៊ុន VINCI បានលើកឡើងថា៖«សម្រាប់ចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិនានានៅលើពិភពលោកដែលគ្រប់គ្រងដោយក្រុមហ៊ុន VINCI កំពុងចាប់ផ្តើមយ៉ាងស្វាហាប់រហូតដល់ដំណាច់ឆ្នាំ ២០២៥។ បើតាមតួរលេខគឺកើនឡើងស្ទើរតែគ្រប់ប្រទេសទាំង១៤ នៃបណ្តាញរបស់យើង»។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះថាចំនួនភ្ញៀវទេចរអន្តរជាតិមកទស្សនាកម្ពុជាបានបន្តកើនឡើងចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសកំណើនភ្ញៀវមកពីប៉ែកអឺរ៉ុប។ ប៉ុន្តែលោកថា ស្របពេលដែលវិស័យទេសចរណ៍ទាំងមូលកំពុងមានកំណើន កម្ពុជាគួររៀបចំនូវព្រឹត្តិការណ៍ទេចរណ៍នានាដើម្បីបន្តទាក់ទាញភ្ញៀវឱ្យមកកាន់តែច្រើន។

លោកបានថ្លែងថា៖«វាជាសញ្ញាល្អនៃការវិវត្តន៍វិស័យទេចរណ៍ សម្រាប់កំណើនតាមផ្លូវអាកាសនាដើមឆ្នាំនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យនេះ ដូច្នេះនៅពេលរដូវក្សត់ភ្ញៀវនាពេលខាងមុខ ទាំងវិស័យឯកជន និងរដ្ឋត្រូវសហការគ្នារៀបចំនូវយន្តការ ឬព្រឹត្តិការណ៍នានាដើម្បីរក្សានូវកំណើននេះ»។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ជាមួយនឹងចំនួនភ្ញៀវទេចរណ៍នេះ បានបង្កើត ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារដល់សេដ្ឋកិច្ច កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


