ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ ការរួមរស់ចំរុះជាតិសាសន៍ប្រកបដោយភាពសុខដុមរមនា ជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជន
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈអញ្ជើញចូលរួមពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ របស់សមាគមប្រភពល្អកម្ពុជា ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។

មានប្រសាសន៍ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការបើកឱ្យដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលអប់រំអាល់អាហ្វាហ្វ ដែលជាគ្រឹះស្ថានអប់រំចំណេះទូទៅកម្រិតមធ្យមសិក្សាសម្រាប់សិស្សប្រុសរបស់សមាគមប្រភពល្អកម្ពុជា។ លោកថា សកម្មភាពរបស់សមាគម និងសមិទ្ធផលទាំងនេះ ពិតជាបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្សនៅតាមសហគមន៍ឥស្លាមកម្ពុជា ដោយក្មួយៗសិស្សានុសិស្សអាចទទួលបានការចិញ្ចឹមទំនុកបម្រុង និងរស់នៅរៀនសូត្រនៅក្នុងសាលាផ្ទាល់ ហើយក្មួយៗដែលជាកូនចៅប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក៏អាចចូលរៀននៅក្នុងសាលា ជាមួយនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីប្រពៃណីឥស្លាមសាសនា។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត “ការជួបជុំអបអរសាទរសមិទ្ធផលទាំងឡាយក្នុងថ្ងៃនេះ ក៏បង្ហាញផងដែរ អំពីសាមគ្គីភាពរឹងមាំ នៃសង្គមកម្ពុជា ដែលមានប្រជាជនចំរុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង៤០ ឆ្នាំកន្លងមកនេះ”។
លោកបានអរគុណដល់ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានខេត្តកំពត ក៏ដូចជានៅទូទាំងប្រទេស ព្រមទាំងក្រុមការងារយុវជនគ្រប់យន្តការ ដែលបានយកអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈលំបាក មានអាសន្ន ដែលសកម្មភាពទាំងនេះ ខុសពីក្រុមអ្នកនយោបាយអគតិមួយចំនួន ដែលប្រើប្រាស់ពេលវេលាធ្វើតែសកម្មភាពញុះញង់ និងបំផិតបំភ័យប្រជាពលរដ្ឋ ដូចជាករណីបំផុសបំផុលមិនឱ្យចាក់វ៉ាក់សាំងជាដើម។

ទីបំផុតអំពើដ៏គួរឲ្យខ្មាសអៀន និងអមនុស្សធម៌ទាំងអស់នេះ ត្រូវបានកាច់បំបាក់យ៉ាងអាម៉ាស់បំផុត ដោយសារប្រជាពលរដ្ឋលោកមានការចេះដឹង និងពិចារណាហេតុផលត្រឹមត្រូវ ព្រមទាំងមានជំនឿទុកចិត្តយ៉ាងមុតមាំលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋយើងជិត១៥ លាននាក់ហើយ បានចូលរួមចាក់វ៉ាក់សាំងគ្រប់ៗគ្នានៅទូទាំងប្រទេស ដើម្បីថែរក្សាការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យរួចឆ្លងផុតពីវិនាសកម្មនៃជំងឺកូវីដ-១៩ ដែលកំពុងសម្លាប់រង្គាលប្រជាជននៅទូទាំងពិភពលោកជាង០៦ លាននាក់រួចមកហើយ៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


