Connect with us

ជីវិតកម្សាន្ដ

តារាស្រី២ដួង​កំពុងលេចធ្លោ​ក្នុងការ​លើក​ស្ទួយវិស័យ​គុនល្បុក្កតោ​ខ្មែរ​

បានផុស

នៅ

ជាការពិតនាពេលបច្ចុប្បន្នគេកត់សម្គាល់ថា កំពុងមានតារាប្រុស-ស្រីរបស់ខ្មែរមួយចំនួនបានងាកមកចាប់អារម្មណ៍គាំទ្រលើកស្ទួយវិស័យក្បាច់គុណល្បុក្កតោបុរាណខ្មែរ ខណៈវិស័យកំពុងមានការគាំទ្រីមហាជនទូទៅផងដែរ។

ស្របពេលជាមួយគ្នានេះដែរគេឃើញមានតារាស្រីរបស់ខ្មែរ២ដួងក៏កំពុងលេចធ្លោលើវិស័យគុនល្បុក្កតោ និងបានអន្ទងចិត្តអ្នកគាំទ្រឲ្យចាប់អារម្មណ៍ខ្លាំងក្រោយពេលពួកគេបង្ហាញខ្លួននៅក្នុងការហាត់រៀននូវក្បាច់គុណល្បុក្កតោដើម្បីជាការចូលរួមថែរក្សានិងលើកតម្កើនវិស័យមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារស្រីទាំងពីរដួងនោះ រួមមាន កញ្ញា ពេជ្រ ចរណៃ និង សំ ថារ័ត្ន ដែលអ្នកទាំងពីរតែងតែលេចមុខលើវិស័យភាពយន្តខ្មែរ រួមទាំងសកម្មភាពចូលរួមលើកស្ទួយវិស័យក្បាច់គុនល្បុកក្កតោ។

ទស្សនិកជនជាច្រើនបានចាត់ទុកថា អ្នកទាំងពីរគឺជាបុគ្គលគំរូបសម្រាប់យុវជនខ្មែរដទៃទៀត។ គុនល្បុក្កតោគឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាកាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម