Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រូវការឈាម ១ សែន ១ ម៉ឺន ប្លោក សម្រាប់សង្គ្រោះអ្នករងគ្រោះនៅទូទាំងប្រទេស ឆ្នាំ២០២២

បានផុស

នៅ

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍ថា នៅឆ្នាំ២០២២នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ ១ សែន ១ ម៉ឺនប្លោក សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមចាំបាច់នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែមីនានេះថា តម្រូវការឈាមពី ១ ឆ្នាំទៅ ១ ឆ្នាំមានការកើនឡើងឥតឈប់ឈរ ដោយសារអ្នកដែលរងគ្រោះក៏មានច្រើន ពិសេសអ្នកជំងឺដែលត្រូវការឈាមចាំបាច់ដូចជា អ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសំរាលកូន ជំងឺខ្សោយតម្រងនោម ការព្យាបាលថែទាំជំងឺមហារីក ពិសេសការដូរក្រលៀន ដែលជាសេវាកម្មថ្មីមួយត្រូវការឈាមច្រើន។

លោកវេជ្ជបណ្ឌិត បានបន្តថា កាលពីមុនក្នុង១ថ្ងៃយើងត្រូវការឈាមប្រមាណតែពី ១៥០ ទៅ ២០០ ប្លោកទេ។ ប៉ុន្តែឥឡូវនេះចំនួននេះបានកើនឡើងដល់២៥០ទៅ៣០០ប្លោកក្នុង១ថ្ងៃខណៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានត្រឹមតែ១០ភាគរយប៉ុណ្ណោះដែលពួកគេជាបុគ្គលិកក្រុមហ៊ុន សហគ្រាសជាក្រុមតូចៗ អង្គភាពកងទ័ព ប៉ូលីស សហភាពសហព័ន្ធយុវជនកម្ពុជា ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម រូបនេះបានបន្តទៀតថា ការដែលអ្នកស្ម័គ្រចិត្តផ្តល់ឈាមមានការថយចុះបែបនេះ ភាគច្រើនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលធ្វើឱ្យពួកគាត់មានការខ្លាចរអា មិនហ៊ានមកបរិច្ចាគឈាម ដែលធ្វើឱ្យមានការខ្វះខាតឈាមច្រើនសម្រាប់ជួយសង្គ្រោះជនរងគ្រោះ។

វេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា៖ “ខ្ញុំមិនមានការបន្ទោសប្រជាពលរដ្ឋនោះទេ ធ្វើម៉េចជំងឺកូវីដ-១៩ មានការរាតត្បាត ម៉្លោះហើយបងប្អូនប្រជាពលរដ្ឋយើងត្រូវមានការប្រុងប្រយ័ត្ន ដោយពួកគាត់ត្រូវអនុវត្តនូវវិធានការតឹងរឹងរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ។ អ៊ីចឹងហើយបានជាការផ្តល់ឈាមដោយស្ម័គ្រចិត្តមានការធ្លាក់ចុះជាបន្តបន្ទាប់បែបនេះ”។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ដោយសារតែការផ្តល់ឈាមដោយស្ម័គ្រចិត្តធ្លាក់ចុះយ៉ាងគំហុកនេះ បច្ចុប្បន្ននេះយើងពឹងផ្អែកទាំងស្រុងទៅលើសាច់ញាតិរបស់ជនរងគ្រោះបរិច្ចាគឈាមជំនួស ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះប៉ុណ្ណោះ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជន សូមចូលរួមបរិច្ចាគឈាមឱ្យបានច្រើនបន្ថែមទៀតដើម្បីឱ្យ មជ្ឈមណ្ឌលជាតិផ្តល់ឈាម អាចមានឈាមស្តុកសម្រាប់ជួយដល់អ្នកដែលត្រូវការឈាមជាចាំបាច់ ព្រោះនៅឆ្នាំ២០២២នេះ មជ្ឈមណ្ឌលជាតិត្រូវការឈាមរហូតដល់ទៅ ១ សែន ១ ម៉ឺនប្លោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ នាទីutes មុន

ចូលលួចម៉ូតូចំផ្ទះអតីតអ្នកប្រដាល់ ដេញឃាត់បានពីរនាក់

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម