សុខភាព
ក្នុង ១ ថ្ងៃ កម្ពុជា មានតម្រូវការឈាមកើនឡើងដល់ ៤០០ ប្លោក សម្រាប់ជួយជនរងគ្រោះនៅទូទាំងប្រទេស
បច្ចុប្បន្ន ប្រទេសកម្ពុជា មានតម្រូវការឈាមកើនឡើងដល់ ៤០០ ប្លោក សម្រាប់ជួយដល់ជនរងគ្រោះនៅទូទាំងប្រទេស ក្នុង ១ ថ្ងៃ ខណៈការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានត្រឹម ២០ ភាគរយ ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ក្នុងចំណោមតម្រូវការឈាម ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញ មានតម្រូវការឈាមរហូតដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជា វះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមាន ជំងឺមហារីក និងជំងឺលាងឈាមជាដើម សំដៅជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសពីសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមានកម្រិតនៅឡើយ ពោលមានប្រមាណ ២០% ប៉ុណ្ណោះ ខណៈចំនួនអ្នកផ្តល់ឈាមជំនួសមានរហូតដល់ទៅ ៨០%។

ជាក់ស្ដែងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមចំនួន ៥៥ ៧៣៤ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១៤ ៨៧០ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៤០ ៨៦២ ប្លោក។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន បន្តចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែផុលផុសបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយការចូលរួមបរិច្ចាគឈាមពីមហាជន និងយុវជននេះ ក៏នឹងធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចសម្រេចបានតាមផែនការដែលបានដាក់ចេញដោយនៅក្នុងឆ្នាំ ២០២៥ នេះ គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក មានការកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបានតែ ១ សែន ៧ ម៉ឺនប្លោក ប៉ុណ្ណោះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


