សុខភាព
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តឱ្យពលរដ្ឋបង្កើនបរិច្ចាគឈាម ខណៈអ្នកបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត នៅមានកម្រិតនៅឡើយ
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសយុវជន បង្កើនការចូលរួមបរិច្ចាគឈាមឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមានកម្រិតនៅឡើយ ដែលតម្រូវឱ្យសាច់ញាតិ ឬក្រុមគ្រួសារអ្នកជំងឺ ផ្តល់ឈាមជំនួស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មិថុនា ថា ការជំរុញនេះ ដោយសារតែចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមានកម្រិត ពោលមានប្រមាណ ២០% ប៉ុណ្ណោះ ខណៈចំនួនអ្នកផ្តល់ឈាមជំនួសមានរហូតដល់ទៅ ៨០%។ ជាក់ស្ដែងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមចំនួន ៥៥ ៧៣៤ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១៤ ៨៧០ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៤០ ៨៦២ ប្លោក ខណៈបច្ចុប្បន្ន ក្នុង ១ ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក។

លោកវេជ្ជបណ្ឌិត បានបន្តថា «ដូចនេះ សូមប្រជាពលរដ្ឋ ពិសេសយុវជន បន្តចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែផុលផុសបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជា វះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមាន ជំងឺមហារីក និងជំងឺលាងឈាមជាដើម សំដៅជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺ»។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា លើសពីនេះទៀត ការចូលរួមពីមហាជន នឹងធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម អាចសម្រេចតាមផែនការដែលបានដាក់ចេញនៅក្នុងឆ្នាំ ២០២៥ នេះ គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក មានការកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


