ព័ត៌មានជាតិ
មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ត្រៀមឈាម ៥ ពាន់ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានត្រៀមឈាមប្រមាណ ៥ ពាន់ប្លោក សម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះជួបបញ្ហាផ្សេងៗ ពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មេសា នេះថា «ការត្រៀមឈាម ៥ ពាន់ប្លោកនេះ ដោយសារតែឆ្នាំនេះការរៀបចំសង្ក្រាន្តអបអរចូលឆ្នាំថ្មីមានការផុសផុលខ្លាំងជាងរាល់ឆ្នាំ ទើបយើងត្រៀមច្រើនទៅតាមហ្នឹងដែរ ខណៈឆ្នាំមុនត្រៀមតែ ៤០០ ទៅ ៥០០ ប្លោក ប៉ុណ្ណោះ។ ឈាមទាំងនេះគឺយើងមិនខ្វះទេ ដោយសារតែមានការចូលរួមបរិច្ចាគឈាមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងខ្ពស់ ពិសេសក្រុមយុវជនដែលជាក្រុមស្នូលយ៉ាងសំខាន់ក្នុងការធ្វើឱ្យចំនួនឈាមមានការកើនឡើងជាបន្តបន្ទាប់»។

លោកវេជ្ជបណ្ឌិត បានបន្តថា ជាក់ស្តែងឆ្នាំ ២០២៤ យើងប្រមូលអំណោយឈាមបានប្រមាណ ១ សែន ៧ ម៉ឺនប្លោក ខណៈឆ្នាំ ២០២៥ នេះ យើងដាក់ផែនការប្រមូលឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សមានការកើនឡើង ២០%។ ឈាមទាំងនោះយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជា វះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមានជំងឺមហារីក និងជំងឺលាងឈាមជាដើម។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «សន្ទុះ នៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្នក្នុង ១ ថ្ងៃ យើងមានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក»។

លោកវេជ្ជបណ្ឌិត សូមកោតសរសើរយុវជនកម្ពុជាដែលបានចូលរួមបរិច្ចាគឈាមយ៉ាងផុលផុស និងបានបំបែកឯតទគ្គកម្មការបរិច្ចាគឈាមដែលមានចំនួនច្រើនមិនធ្លាប់មានពីមុនមកដែលធ្វើឱ្យកំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្តកើនឡើងខ្ពស់ និងសូមយុវជនបន្តចូលរួមការបរិច្ចាគឈាមនេះឱ្យបានផុលផុសបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិមានស្តុកឈាមគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃ គឺ ចាប់ពីថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៥៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


