សុខភាព
៥ ខែ ឆ្នាំនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមជាង ៥៥ ០០០ ប្លោក កើនជាងឆ្នាំមុន
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមប្រមាណជាង ៥៥ ០០០ ប្លោក មានការកើនឡើង បើធៀបទៅនឹងរយៈពេល ៥ ខែដូចគ្នា កាលពីឆ្នាំ ២០២៤ កន្លងទៅ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៩ មិថុនា នេះថា រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមចំនួន ៥៥ ៧៣៤ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១៤ ៨៧០ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៤០ ៨៦២ ប្លោក។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំនួននេះ បើធៀបទៅនឹងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើង ដោយ ៥ ខែ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលជាតិផ្តល់ឈាម មានចំនួន៤៧ ៩២៦ ប្លោក ក្នុងនោះ អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួន ១០ ១៧១ ប្លោក និងអ្នកផ្តល់ឈាមជំនួសចំនួន ៣៧ ៧៥៥ ប្លោក។

លោកវេជ្ជបណ្ឌិត បន្តទៀតថា ការទទួលបានអំណោយឈាមច្រើននេះដោយសារមានការចូលរួមការបរិច្ចាគឈាមពីសំណាក់យុវជនយ៉ាងផុលផុស ពិសេសមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់វិស័យ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសប្បុរសជននានា។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា សន្ទុះ នៃការចូលរួមបរិច្ចាគឈាមកើនឡើងនេះបានធ្វើឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់ ជួយកាត់បន្ថយការបរិច្ចាគឈាមជំនួសសាច់ញាតិ និងបងប្អូនរបស់អ្នកជំងឺបានមួយកម្រិត ខណៈបច្ចុប្បន្ន ក្នុង ១ ថ្ងៃ មានតម្រូវការឈាមនៅទូទាំងប្រទេសបានកើនឡើងដល់ ៤០០ ប្លោក ក្នុងនោះ នៅរាជធានីភ្នំពេញមានតម្រូវការឈាមដល់ ៣៥០ ប្លោក និងតាមខេត្ត ៥០ ប្លោក ដោយសារនៅតាមខេត្តការវះកាត់មានតិចជាងនៅរាជធានីភ្នំពេញ ពោលគឺក្នុង ១ នាទី ត្រូវការឈាម ១ ប្លោក។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម គ្រោងនឹងប្រមូលឈាមឱ្យបាន ១ សែន ៨ ម៉ឺនប្លោក ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សមានការកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០២៤ ប្រមូលបាន ១ សែន ៧ ម៉ឺនប្លោក ហើយឈាមទាំងនោះយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេ ការវះកាត់ធំៗ ដូចជា វះកាត់ជំងឺបេះដូង ជំងឺមិនឆ្លងរួមមាន ជំងឺមហារីក និងជំងឺលាងឈាមជាដើម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


