ជីវិតកម្សាន្ដ
យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរអង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា
ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេសកម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។

ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall 2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។
នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ 2017។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង 50 នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិ នៅសិង្ហបុរី កូឡាឡាំពួរ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ ដែលបាននាំយកហ្វេសប៊ុកមកកាន់កម្ពុជា សម្រាប់បង្កើតយុទ្ធនាការដែលផ្តោតលើឌីជីថល។
សូមទស្សនាវីដេអូស្រាវជ្រាវនៅទីនេះ
អំពីក្រុមហ៊ុន Havas Socialyse ភ្នំពេញ
Havas Socialyse ភ្នំពេញជាក្រុមហ៊ុននៅកម្ពុជានៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និងប្រតិបត្តិការនៅក្នុង 80 ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


