Connect with us

ព័ត៌មានជាតិ

ដើមត្នោតលូតខ្ពស់ ដូចមិត្តភាពយូរអង្វែង ដើមត្នោតយើង អត្តសញ្ញាណយើង

បានផុស

នៅ

ដើមត្នោត ត្រូវបាន​ដាំ​ដុះ​យ៉ាងច្រើន​ឥត​គណនា​នៅ​កម្ពុជា​យើង​អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ជាពិសេស​នៅតាម​ជនបទ​។ តាម​ឈ្មោះ​វិទ្យាសាស្ត្រ រុក្ខជាតិ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Borassus Flabellifer តែ​ជា​ភាសា​ខ្មែរ​ហៅថា “​ដើមត្នោត​”​។ ដោយសារ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​រាប់មិនអស់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ ដើមត្នោត ត្រូវបាន​ចាត់ទុក​ជាដើម​ឈើ​តំណាង​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រាបៀរ អង្គរ របស់ក្រុមហ៊ុន ខេមប្រ៊ូវ មានមោទកភាពដែល​ត្រូវបាន​ចាត់ទុកជា “​ស្រា​បៀរ​យើង​” និង​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​វប្បធម៌​និង​គុណ​តម្លៃ​របស់​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ចាប់តាំងពី​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស ដោយសារ​មានឈ្មោះ និង​រូបភាព​ដ៏​លេចធ្លោ​នៃ​ប្រាសាទអង្គរវត្ត​រំលេច​នៅលើ​ឡូហ្គោ​។ ដូច្នេះហើយ​បានជា ខេ​ម​ប្រ៊ូ​វ ដែលជា​ក្រុមហ៊ុន​-​រោងចក្រ​ផលិត​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​រោងចក្រ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ មានក្តីសោមនស្សរីករាយក្នុងការជ្រើសរើសដើមត្នោតជាអត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណជាតិខ្មែរបួន​ផ្សេងទៀត​សម្រាប់​យុទ្ធនាការ “​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​យើង​” របស់​ស្រា​បៀរ​អង្គរ​នៅ​ទូទាំងប្រទេស​។

​លោក សោម ច័ន្ទ​ណារ៉ាត អ្នកគ្រប់គ្រង​ម៉ាក​ផលិតផល​ស្រា​បៀរ អង្គរ បាន​លើកឡើងថា «​ដើមត្នោត ដុះ​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង វប្បធម៌​ខ្មែរ​។ ប្រជាជន​កម្ពុជា​ស្គាល់​រុក្ខជាតិ​នេះ​យ៉ាងច្បាស់ ហើយ​អ្វីៗ​ទាំងអស់​នៅលើ​ដើមត្នោត​សុទ្ធ​តែមាន​ប្រយោជន៍​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ ក្នុងនាម​ជា​ម៉ាក​យីហោ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា យើង​ចង់​លើកស្ទួយ​អត្តសញ្ញាណ​ខ្មែរ និង​រំលេច​នូវ​អ្វីដែល​ធ្វើឱ្យ​ខ្មែរ​មានគុណ​តម្លៃ ព្រមទាំង​បំផុសគំនិត​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ដើមត្នោត និង​ស្រឡាញ់​បរិស្ថាន​ទាំងមូល​»​។

​ដើមត្នោត ដុះ​លូតលាស់​យ៉ាងរឹងមាំ និង​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​តាំងពី​គល់​ដល់​ចុង​។ ដើមត្នោត ប្រើ​សម្រាប់ធ្វើ​ទូក ការងារ​សាងសង់ អគារ របង ប្រដាប់​ប្រើប្រាស់​ក្នុងផ្ទះ និង​ផ្ទះបាយ វត្ថុ អនុស្សាវរីយ៍ ឧបករណ៍​ភ្លេង ក៏ដូចជា​គ្រឿង​តុទូ​ជាដើម​។ ផ្លែ​ត្នោត​ខ្ចី អាច​ធ្វើជា​បន្លែ​សម្រាប់​ស្ល ឬ​ធ្វើ​បង្អែម ឯ​ផ្លែ​ទុំ អាច​យកទៅ​ធ្វើ​ចាហួយ ឬ​ធ្វើ​នំ​។

​ចំណែក​ផ្កា​វិញ អាច​ផលិត​ជា​ទឹកត្នោត និង​ស្ករត្នោត​បាន​ច្រើន​។ ទឹកត្នោត មាន​ពីរ​ប្រភេទ​៖ ទឹកត្នោតផ្អែម និង​ទឹកត្នោតជូរ​។ ទឹក​ផ្អែម គឺជា​ទឹក​ដែល​យក​ចេញពី​ផ្កា​តោ្ន​ត​។ ទឹកត្នោតផ្អែម អាច​ញ៉ាំ​បាន​ដូច​ទឹកអំពៅ​ដែរ ហើយ​វា​អាច​ចម្រាញ់​ធ្វើជា​ស្ករត្នោត​ទៀតផង​។ បើ​យើង​ទុក​វា​ចោល​ច្រើន​ម៉ោង​នៅក្នុង​បន្ទប់​ក្នុង​សីតុណ្ហភាព​ណាមួយ វា​នឹង​ក្លាយទៅជា​ទឹកត្នោតជូរ វា​ស្រដៀង​នឹង​ស្រា​ដែរ​។

ជាងនេះទៅទៀត ស្លឹកត្នោត​អាច​ត្បាញ​ជា​កន្ទេល ផ្លិត កន្ត្រក ស្លឹក​ប្រក់​ដំបូល ជញ្ជាំង ឆត្រ សម្ភារៈ​សម្រាប់​សរសេរ​ជំនួស​ក្រដាស ខ្សែ​ចង គ្រឿង​តុបតែង​លម្អ​ក្នុង​ពិធី​សាសនា រុំ និង​ខ្ចប់​អាហារ​ជាដើម​។

​លោក ច័ន្ទ​ណារ៉ាត បាន​បញ្ជាក់ថា «​អរគុណ​ចំពោះ​អត្ថប្រយោជន៍​យ៉ាងច្រើន​ឥត​គណនា​ទាំងនេះ ដែល​បាន​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​តាំងពីដើម​រៀងមក​។ ដើមត្នោត​បាន​ស្ថិតនៅក្នុង​ក្រអៅបេះដូង​ខ្មែរ​ជាប់​ជានិច្ច​។ បើ​យើង​ប្រៀបធៀប​ដើមត្នោត​ទៅនឹង​មនុស្ស​វិញ យើង​អាច​ឃើញថា​ វា​គឺជា​ប្រភេទ​មនុស្ស​ដែល​ដែលមាន​ចិត្ត​ទូលាយ អត់ធ្មត់ និង​ស្រឡាញ់​សន្តិភាព ពិតប្រាកដ​ណាស់​ជា​សមាជិក​ដ៏​មានតម្លៃ​នៃ​សហគមន៍​។

«​ដើមត្នោត ជា​ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ដ៏​សំខាន់​របស់​យើង ដូច្នេះ យើង​ត្រូវ​រួមគ្នា​ការពារ​ធនធានធម្មជាតិ​នេះ និង​លើកទឹកចិត្ត​កសិករ​ខ្មែរ ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ​ឱ្យដាំ​ដើមត្នោត និង​ដើមឈើ​ផ្សេងៗ​ឲ្យ​បាន​ច្រើន​នៅក្នុង​សហគមន៍​របស់ខ្លួន​។ ដើមត្នោត មាន​កម្ពស់​ខ្ពស់ និង​អាយុកាល​វែង​។ ដើមត្នោត​លូត​ខ្ពស់ ដូច​មិត្តភាព​យូរអង្វែង​។ ដើមត្នោត​យើង អត្តសញ្ញាណ​យើង​!»

​ដើមត្នោត មិន​ត្រឹមតែ​តំណាងឱ្យ​ព្រលឹង​ជាតិ និង​ទឹកដី​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើឱ្យ​ទេសភាព​ប្រទេស​កម្ពុ​ជាមាន​ភាពស្រស់ស្អាត​ទៀតផង​។ យុទ្ធនាការ​នេះ នឹង​ក្លាយទៅជា ចលនា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដើម្បី​បំផុសស្មារតី​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​ពី​សារសំខាន់​នៃ​ដើមត្នោត និង​ចូលរួម​លើកស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​យើង​។

​ផលិត​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩២ ស្រា​បៀរ​អង្គរ គឺជា​ផលិតផល​កំពូល​មួយ​របស់​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ​។ ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ទស្សវត្ស ស្រា​បៀរ​អង្គរ តែងតែ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការផលិត​ស្រា​បៀរ​ល្អ​បំផុត​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណង់​ចំណូលចិត្ត ភាព​ច្នៃប្រឌិត និង​ការ​ផ្តល់នូវ​បទពិសោធន៍​ស្រា​បៀរ​ដ៏​អស្ចារ្យ​សម្រាប់​អតិថិជន​របស់ខ្លួន​។

​ស្រា​បៀរ​អង្គរ ត្រូវបាន​ផលិតឡើង​ដោយ​ប្រើ​គ្រឿងផ្សំ​ដ៏​ល្អឥតខ្ចោះ​ដែល​នាំចូល​ពី​អឺរ៉ុប និង​ផលិត​តាម​ស្តង់ដារ​របស់​ក្រុមហ៊ុន កា​ស្ប៊ែ​រ​គ្រុប ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ និង​រក្សាបាន​នូវ​រសជាតិ​ដើម​របស់​ខ្មែរ​កាន់តែ​ឆ្ងាញ់​ស្របតាម​តម្រូវការ​របស់​អតិថិជន​ខ្មែរ​នាពេល​បច្ចុប្បន្ន​៕

ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ !​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម