Connect with us

ជីវិតកម្សាន្ដ

ស្រាបៀរ អង្គរ អ្នកឧបត្ថម្ភធំមានក្តីរំភើបរីករាយដែលមហោស្រពសិល្បៈអន្តរជាតិអង្គរទទួលបាន​ការគាំទ្រខ្លាំង

បានផុស

នៅ

ការ​ប្រារព្ធ​ព្រឹត្តិការណ៍​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ ​នៅ​ក្រុង​សៀមរាប​ទទួល​បានការ​គាំទ្រ​ជាខ្លាំង។ ក្នុងចំណោម​អ្នក​ឧបត្ថម្ភ​ធំ​មួយ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​បី​ថ្ងៃ គឺស្រាបៀរ អង្គរ ជាម៉ាកផលិតផលរបស់ក្រុមហ៊ុន ខេមប្រ៊ូវ អិលធីឌី មានក្តីសោមនស្សរីករាយដែលមានអ្នកចូលរួមច្រើនកុះករ និង​ស្ងើចសរសើរ​ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃទី ១០-១២ ខែធ្នូ ឆ្នាំ​២០២១ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សោម ច័ន្ទ​ណារ៉ាត អ្នកគ្រប់គ្រង​ម៉ាក​ផលិតផល​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា “​ក្រោយពី​យើង​រង​ការជួប​បញ្ហា​នា​ឆ្នាំ​កន្លងទៅឃើញថា​ អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​មាន​ភាព​រីករាយ​ដែល​បានចេញ​ក្រៅ និង​ទទួលយក​នូវ​ភាព​ចម្រុះ​នៃ​ព្រឹត្តិការណ៍ ក៏ដូចជា​សកម្មភាព​នានា​ក្នុង​រយៈពេល​បី​ថ្ងៃ​។ ទាំងអស់នេះ​ គឺជា​រឿង​ដ៏​រំភើប​មួយ នៅពេលដែល​មនុស្ស​គ្រប់គ្នា​បាន​ប្រារព្ធ​ពិធី​រួមគ្នា និង​ជា​អ្វីដែល​ធ្វើ​ឲ្យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​មាន​ភាពល្អ​ឯក និង​អស្ចារ្យ​”​។​

​ព្រឹត្តិការណ៍​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​វប្បធម៌ សិល្បៈ និង​បេតិកភណ្ឌ​របស់​ខ្មែរ​ទៅកាន់​ពិភពលោក រួម​នឹង​អ្នកមាន​ទេពកោសល្យ​ក្នុង​គ្រប់​វិស័យ​សិល្បៈ​។ អ្នកចូលរួម​អាច​ទស្សនាការ​តាំងពិព័រណ៍ សិល្បៈ​គំនូរ​តាម​ដងផ្លូវ ការសម្តែង​ល្ខោន​ស្រមោល​ស្បែក សៀក ការជជែក​ជាមួយ​សិល្បករ ការសម្តែង​ល្បុក្កតោ កម្មវិធី​ពាក់ព័ន្ធ​អ្នកនិពន្ធ និង​អ្នកអាន ការសម្តែង​របាំ កម្មវិធី​លក់​សៀវភៅ ការ​បង្ហោះ​ខ្លែងឯក និង​ជាច្រើន​ទៀត​។​

​ព្រឹត្តិការណ៍​មហោស្រព​នេះ​ត្រូវបាន​ផ្សាយ​ផ្ទា​ល់ពី​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​ប្រជាជន​មកពី​ជុំវិញ​ពិភពលោក​បានដឹង​ពី​ដំណើរ​នៃ​ការបើក​សម្ពោធ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។

​លោក ច័ន្ទ​ណារ៉ាត បាន​បន្ថែមទៀតថា “​យើង​សូម​ចូលរួម​អបអរ​ដល់​អ្នករៀបចំ​ព្រឹត្តិការណ៍ និង​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co.​ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់ ដែល​ធ្វើ​ឲ្យ​មហោស្រព​នេះ​ទទួលបាន​ភាពជោគជ័យ ក្នុងការ​លើកស្ទួយ​វប្បធម៌​ខ្មែរ​នៅទីនេះ និង​នៅ​ជុំវិញ​ពិភពលោក​។ យើង​មាន​មោទនភាព​ក្នុងការ​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ​ម្តងទៀត​នាពេល​អនាគត​។​

​លោកអ្នក​អាច​ចូល​មើល​ចំណុច​សំខាន់ៗ​ពី​ព្រឹ​ត្ត​ការណ៍​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖

facebookAIFA2021Festival

ក្រុមហ៊ុន​ខេ​ម​ប្រ៊ូ​វ​នៅ​កម្ពុជា​

​ខេ​ម​ប្រ៊ូ​វ គឺជា​ក្រុមហ៊ុន​-​រោងចក្រ​ផលិត​ស្រា​បៀរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា និង​ជា​រោងចក្រ​ដ៏​ធំ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​តាម​ស្ដង់ដារ​អឺរ៉ុប និង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ចាប់តាំងពី​ដើមឆ្នាំ 1960 មក​។ ខេ​ម​ប្រ៊ូ​វ មាន​មោទនភាព​ដែល​បាន​ក្លាយជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កា​ស្ប៊ែ​រ​គ្រុប មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ដែល​បានរួម​បញ្ចូល​នូវ​ស្តង់ដារ វប្បធម៌ និង​ឧត្តមភាព​ដ៏​ល្អឥតខ្ចោះ​នៃ​សង្វាក់​ផលិតកម្ម​ទាំងមូល​។ ក្រុមហ៊ុន​បានផ្តល់​ជម្រើស​អតិថិជន​ជាច្រើន​ក្នុង​ពាណិជ្ជសញ្ញា​ស្រា​បៀរ​ល្បីៗ មាន​ទាំង​ពាណិជ្ជសញ្ញា​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា កា​ស៊ែរ​ជា​ពាណិជ្ជសញ្ញា​ស្រា​បៀរ​អន្តរជាតិ​ស្តង់ដារ​លំដាប់​កំពូល និង​ស្រា​បៀរ​អង្គរ ជា​ពាណិជ្ជសញ្ញា​ជាតិ​លំដាប់​កំពូល ដែល​ទទួលបាន​ការទទួល​ស្គាល់​ពី​ប្រជា​ជាតិខ្មែរ តាមរយៈ «​ប្រទេស​ខ្ញុំ ស្រា​បៀរ​ខ្ញុំ​»​។ ចាប់តាំងពី​ឆ្នាំ 1992 ខេ​ម​ប្រ៊ូ​វ ក៏បាន​ទទួល​សិទ្ធិផ្តាច់មុខ​ពីក្រុមហ៊ុន Pepsi Co ក្នុង​ការផលិត និង​ចែកចាយ​ភេសជ្ជៈ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ភេសជ្ជៈ​ពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម​។ «​ការផលិត​ស្រា​បៀរ​ជាមួយ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​!»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម