ព័ត៌មានជាតិ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវចូលរួមទប់ស្កាត់ការនាំចូលសត្វរស់ និងផលិតផលសាច់ខុសច្បាប់
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ថ្មីៗនេះសមាគមសង្កេតឃើញចលនាលួចនាំចូលសត្វរស់ខុសច្បាប់ និងផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក់កើនច្រើនឡើងគួរឱ្យបារម្ភបំផុត ដែលបានបង្កផលប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក តាមរយៈការលក់បង្ខូចថ្លៃដើម និងនាំសត្វដែលមានជំងឺចូលមកកម្ពុជា (បង្កឱ្យមានជំងឺឆ្លង) ជាពិសេសផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក់ដែលមិនមានការត្រួតពិនិត្យបានត្រឹមត្រូវពីស្ថាប័នជំនាញ នឹងបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពប្រជាពលរដ្ឋ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងបន្ថែមថា ក្រុមឈ្មួញទុច្ចរិតបានគុបគិតជាមួយមន្ត្រីខិលខូចមួយចំនួនតូច កំពុងបំផ្លាញវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា និងសុខភាពប្រជាជនកម្ពុជាដោយលួចនាំចូលសត្វមានជំងឺ និងផលិតផលខូចគុណភាព។ ដូច្នេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្តាត់ការនាំចូលសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វខុសច្បាប់ និងសូមទាក់ទងផ្ដល់ព័ត៌មានមកលេខទូរសព្ទ ០១២៥៨៧៧៦៧ ០១២ ៩៣៩១៥២។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមថ្លែងអំណគុណ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខិតខំដើម្បីទប់ស្តាត់ការនាំសត្វរស់ខុសច្បាប់ និងការពារផលប្រយោជន៍ដល់អ្នកចិញ្ចឹមក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋកម្ពុជា។


ព័ត៌មានពិស្ដារ “កម្ពុជាថ្មី” នឹងរាយការណ៍បន្ថែមនៅពេលក្រោយ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


