សេដ្ឋកិច្ច
សមាគមប្ដេជ្ញាពង្រឹងផលិតកម្មចិញ្ចឹមសត្វ ដើម្បីឆ្លើយតបទៅនឹងសន្ទុះគាំទ្រផលិតផលក្នុងស្រុក
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានធ្វើបច្ចុប្បន្នភាពការងារចិញ្ចឹមសត្វ និងពង្រឹងផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងសន្ទុះគាំទ្រផលិតផលក្នុងស្រុករបស់មហាជនយ៉ាងផុសផុល។

លោក ស៊្រុន ពៅ ប្រធានប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីការពង្រឹងផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចំបងដើម្បីធ្វើបច្ចុប្បន្នភាពការងារចិញ្ចឹមសត្វ និងពង្រឹងផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជាជានិរន្តរ៍ ស្របពេលដែលសន្ទុះរបស់មហាជនក្នុងការគាំទ្រផលិតផល ក្នុងប្រទេសកំពុងផុលផុសជាខ្លាំងនាពេលនេះ និងជួយស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពលើវិស័យចិញ្ចឹមសត្វដែលនឹងណែនាំបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗសម្រាប់ វិស័យចិញ្ចឹមសត្វផងដែរ។
លោកប្រធានសមាគមបានបន្តថា ការចូលរួមរបស់មន្ត្រីពាក់ព័ន្ធនាពេលនេះនឹងជួយលើកទឹកចិត្តដល់សហគ្រិនក្នុងវិស័យចិញ្ចឹមសត្វទាំងមូល ឱ្យកាន់តែមានការខិតខំឡើងថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើង និងឱ្យកាន់តែជឿនលឿនទៅមុខ នៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ដោយផ្តោតជាពិសេសលើផលិតកម្មសត្វប្រកបដោយគុណភាព។

លោកប្រធានសមាគមស្នើឱ្យអ្នកចូលរួមបន្តជួយគាំទ្រសកម្មភាពនានារបស់សមាគមជាបន្តទៀត ដើម្បីធ្វើឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្លាយជាចលករដ៏ខ្លាំងមួយ ក្នុងការលើកកម្ពស់សុខភាព សុវត្ថិភាពចំណីអាហារ សន្តិសុខស្បៀងជាតិ និងជំរុញវិស័យចិញ្ចឹមស នៅកម្ពុជាឱ្យកាន់តែរឹងមាំប្រកបដោយគុណភាព ដើម្បីចូលរួមកសាង និងពង្រឹងគ្រឹះសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល៕

អត្ថបទ៖សំអឿន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


