Connect with us

សេដ្ឋកិច្ច

តម្លៃសាច់ជ្រូកធ្លាក់ចុះ ដោយសារការចិញ្ចឹមលើសតម្រូវការ

បានផុស

នៅ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែ​សីហា ឆ្នាំ ២០២៤នេះថា តម្លៃជ្រូក​រស់​នៅ​កម្ពុជា​​​បានធ្លាក់ចុះបន្តិច ដោយសារតែការចិញ្ចឹម​ច្រើន​លើស​តម្រូវការទីផ្សារ។

លោកថា តម្លៃជ្រូកធ្លាក់ចុះ មិនច្រើននោះទេ ខណៈ​កម្ពុជាឆ្លៀត​​​នាំចេញបានខ្លះ សង្ឃឹមថាអាចទប់ទល់ថ្លៃផលិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន តម្លៃជ្រូករស់បានធ្លាក់ពី ១ ម៉ឺន ៥០០ រៀល មកក្រោម ៩ ពាន់រៀល ក្នុងមួយ​គីឡូ​ក្រាម ជាតម្លៃដែលធ្វើឱ្យ​កសិករ​ប្រឈមការខាត។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា តម្លៃសាច់ជ្រូកប៉ាយ​នៅ​កន្លែងរបស់លោកបានធ្លាក់ចុះប្រមាណជាង ១ ពាន់រៀលក្នុងមួយគីឡូ ពោលគឺលក់បានក្នុង​រង្វង់​​ ១ ម៉ឺន ២ ពាន់រៀល។

លោក ម៉ូវ ឃាង បញ្ជាក់ថា ការធ្លាក់ចុះដោយសារតម្រូវការ​របស់​ប្រជា​ពលរដ្ឋធ្លាក់ចុះ ហើយ​នៅ​តែ​មាន​ការលួចលាក់ក្នុងការនាំចូលសាច់បង្កក ដែលធ្វើឱ្យតម្លៃ​សាច់​ជ្រូក​ធ្លាក់ចុះ។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៨ ០០០ ទៅ ៩​០០០ ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៣៩ នាទីutes មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព៨ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១២ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម