ព័ត៌មានជាតិ
លោក ស៊្រុន ពៅ៖ អ្នកចិញ្ចឹមអាចរស់បានតែពិបាក ខណៈចំណីឡើងថ្លៃតម្លៃជ្រូកធ្លាក់ចុះ
បើនិយាយអំពីការចរាចរណ៍ជ្រូកនៅកម្ពុជា គឺមានស្ថានភាពធម្មតា។ ប៉ុន្តែអ្វីដែលមិនធម្មតានោះ គឺចំណីកាន់តែឡើងថ្លៃ រីឯតម្លៃជ្រូកចុះថោក ធ្វើឱ្យអ្នកចិញ្ចឹមទទួលបានកម្រៃពីវិស័យនេះ ធ្លាក់ចុះតែមិនខាតនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី ប្រធានសមាគមរូបនេះ បានឱ្យដឹងថា« អ្នកចិញ្ចឹមជ្រូកសព្វថ្ងៃនេះ អាចរស់បាន តែមិនរស់ស្រួល ដោយសារតម្លៃជ្រូកធ្លាក់ចុះថ្លៃ ស្របពេលតម្លៃចំណីចេះតែបន្តឡើងថ្លៃ»។

លោក ស្រ៊ុន ពៅ បានបន្តថា កន្លងទៅជ្រូកលក់បានក្នុងតម្លៃមួយសមរម្យគឺ ១ម៉ឺន ៣ពាន់រៀល ក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នធ្លាក់នៅត្រឹម ១ម៉ឺន ១ពាន់ ទៅ ១ម៉ឺន ២ពាន់រៀលប៉ុណ្ណោះ។ ទោះយ៉ាងណា លោកថា ការចិញ្ចឹមមានភាពរឹងមាំ អាចផ្គត់ផ្គង់ក្នុងស្រុកបាន ដោយមិនចាំបាច់នាំចូលពីក្រៅប្រទេសទេ។ ប៉ុន្តែការលួចនាំចូល នៅតែកើនមានឡើងជារៀងរាល់ថ្ងៃ ជាពិសេសនាំចូលពីប្រទេសវៀតណាម។
ចំពោះការនាំចូលជ្រូកពីប្រទេសវៀតណាម រាល់ថ្ងៃនេះ មិនក្រោម៣០០ ទៅ ៤០០ក្បាលនោះទេ ក្នុងមួយថ្ងៃ។ នេះជាការបន្ថែមរបស់លោក ស្រ៊ុន ពៅ។

ប្រធានសមាគម បានគូសបញ្ជាក់ថា ការលួចនាំចូលនេះ ប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុកខ្លះដែរ ដោយសារ ជ្រូកវៀតណាម មានតម្លៃធូរថ្លៃជាងជ្រូកកម្ពុជា ប៉ុន្តែទំហំនៃផលប៉ះពាល់មិនធ្ងន់ធ្ងរប៉ុន្មានទេ។ បើតាមលោក ស៊្រុន ពៅ សមាគមតែងតែចុះពង្រឹងស្មារតីដល់អ្នកចិញ្ចឹម ដើម្បីត្រៀមផ្គត់ផ្គង់ខ្លាចកើតមានវិបត្តិខ្វះស្បៀង ខណៈដែលសង្រ្គាមរុស្ស៊ី អ៊ុយក្រែនបន្តអូសបន្លាយពេលយូរអង្វែងតទៅទៀត។
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមជ្រូកធំៗ ទំនើបបែបស្តង់ដារ ដែលមានមេពូជ ចាប់ពី ៥០០ក្បាលឡើងទៅ មានប្រមាណ ៥០០កសិកដ្ឋាន នៅកម្ពុជា កំពុងដំណើរការចិញ្ចឹម និងផ្គត់ផ្គង់នៅក្នុងស្រុក។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានទទួចដល់ស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែន ជួយទប់ស្កាត់ការនាំចូលសេរី ដូចជាសាច់បង្កក និងសត្វជ្រូករស់ជាដើម។ លោកក៏បានអំពាវនាវដល់កសិករទាំងអស់ ដែលមាននិស្ស័យចិញ្ចឹមសត្វ ឬចិញ្ចឹមជ្រូក កុំចោលអាជីពនេះ ដោយប្រឹងប្រែងចិញ្ចឹម តាមស្តង់ដារបច្ចេកទេស វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញនៅពេលខាងមុខ៕ ទួន សុផល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


