ព័ត៌មានជាតិ
ខេត្តកំពតរង់ចាំគម្រោងពីរបញ្ចប់ នឹងក្លាយជាមុខព្រួញអ្នកទេសចរមកពីគ្រប់ទិសទី
គម្រោងហេដ្ឋារចនាសម្ពន្ធចំនួនពីរកំពុងដំណើរការសាងសង់ ហើយនៅពេលបញ្ចប់ខេត្តកំពតនឹងផ្លាស់ប្តូរមុខមាត់ក្លាយជាមុខព្រួញទេសចរណ៍មកពីគ្រប់ទិសទី។
គម្រោងអភិវឌ្ឍកំពង់ផែទេសចរណ៍ខេត្តកំពត គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សម្រេចបានជាង ៩៣% ដែលគ្រោងបញ្ចប់ជាស្ថាពរអំឡុងខែមិថុនាឆ្នាំ២០២២ នេះ។
កំពង់ផែដែលចាយថវិកាជាង ១០ លានដុល្លារនេះមានទីតាំងស្ថិតនៅស្រុកទឹកឈូ សាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា មានជម្រៅ៤,៥ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ ៤០០នាក់។


ក្រោយពីបញ្ចប់គម្រោង កំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ តាមរយៈកំពង់ផែនេះក៏ជាផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក។
ដោយឡែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយទៀត គឺគម្រោងអភិវឌ្ឍផ្លូវកាត់ថ្មីពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅទីក្រុងភ្នំបូកគោ។ ផ្លូវកាត់ថ្មីនេះជាគម្រោងដែលគាំទ្រថវិកាដោយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ាម៉ុង ឫទ្ធី មានប្រវែង ២៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នកឧកញ៉ាម៉ុង ឫទ្ធី។


គម្រោងសាងសង់ផ្លូវនេះនឹងជំរុញសក្ដានុពលអភិវឌ្ឍន៍ខេត្តកំពតកាន់តែខ្លាំងក្លាបន្ថែមទៀត ពីព្រោះថាផ្លូវនេះនឹងទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តកំពតកាន់តែច្រើន ដោយសារមានផ្លូវធ្វើដំណើរចេញចូលគ្រប់ទិសដូចជាពីភ្នំពេញ ពីទីរួមខេត្តកំពង់ស្ពឺ ពីខេត្តកោះកុងក៏បាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សន្តិសុខសង្គម២៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


