សុខភាព
ស្រ្តីអង់គ្លេស ឆ្លងជំងឺសាហាវមួយប្រភេទ បន្ទាប់ពីធ្វើដំណើរមក អាស៊ី
ស្ត្រីម្នាក់នៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនហូរឈាម Haemorrhagic Crimean-Congo ដ៏សាហាវបន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់ អាស៊ីកណ្តាល។

Haemorrhagic គឺជាជំងឺឆ្លងដែលជាធម្មតាចម្លងដោយសត្វចៃមួយប្រភេទ និងសត្វពាហនៈក្នុងប្រទេសដែលមានជំងឺឆ្លងនេះ។
ទោះយ៉ាងណា នេះទើបតែលើកទីបីទេ ចាប់តាំងពីឆ្នាំ២០១២មក ដែលករណីមួយ ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។

ស្ត្រីរូបនេះ កំពុងទទួលការថែទាំដោយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ Royal Free ក្នុងទីក្រុងឡុងដ៍។
យោងតាមអង្គការសុខភាពពិភពលោក អ្នកជំងឺប្រហែល៣០ភាគរយបានស្លាប់ ជាធម្មតានៅក្នុងសប្តាហ៍ទីពីរនៃការឆ្លង។

រោគសញ្ញាកើតឡើងភ្លាមៗ ហើយរួមមានគ្រុនក្តៅ ឈឺសាច់ដុំ វិលមុខ អារម្មណ៍វិលវល់ វង្វេស្មារតីនិងហូរឈាមក្នុងភ្នែក និងស្បែក រួមទាំងបញ្ហាផ្សេងទៀត។
គួរបញ្ជាក់ថា សត្វចៃ Hyalomma គឺជាភ្នាក់ងារចម្លងរោគដ៏សំខាន់ ហើយត្រូវបានរកឃើញនៅអាហ្វ្រិកខាងជើង អាស៊ី និងអឺរ៉ុបខាងត្បូង និងខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន ជំងឺមួយនឹងចាប់ផ្តើមឆ្លងរាលដាល បន្ទាប់ពី កូវីដ១៩ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


